ថ្ងៃទិវាសិទ្ធិនារីក្មេងប្រុស៣នាក់បានស្លាប់និងម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់ខណៈពួកគេនាំគ្នាលេងទឹកប្រឡាយនៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ មានហេតុការណ៍គួរអោយសោកសង្រេងបំផុតខណៈក្មេងប្រុស៣នាក់បានស្លាប់ និងម្នាក់ទៀតរួចផុតពីជីវិតបន្ទាប់ពួកគេនាំគ្នាលេងទឹកប្រឡាយបណ្ដាលអោយឈ្លក់ទឹក កាលពីម៉ោង១០ព្រឹកថ្ងៃទី ០៨ ខែមីនាឆ្នាំ២០១៦នៅចំនុចប្រឡាយទឹក ស្មោង ភូមិស្មោងខាងជើងឃុំស្មោង ស្រុកកំចាយមា ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលស្រុកកំចាយមា បានឲ្យដឹងថា ទី១ឈ្មោះអោម ថារ៉ូ អាយុ១១ឆ្នាំ ទី២ឈ្មោះ សុខ វៀន អាយុ៨ឆ្នាំ និងទី៣ឈ្មោះ ទោង តូ អាយុ៧ឆ្នាំ ។ ប្រភពបន្តថាហើយក្មេងប្រុសដែល រួចផុតពីសេចក្តីស្លាប់មានឈ្មោះអោម នេត អាយុ៨ឆ្នាំ ដែលអ្នកទាំង៤មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញ ក្មេងប្រុសទាំង៤នាក់បាននាំគ្នាទៅលេងមាត់ប្រឡាយនាចំណុចខាងលើដោយមានលេងប្រឡែងគ្នាតាមលក្ខណះកូនក្មេងបន្ទាប់មក ក៏បាននាំគ្នាលោតទឹកលេងទាំងអស់គ្នាទៅ ។ ក្រោយមក មិនដឹងយ៉ាងណា ស្រាប់តែក្មេងប្រុស៣នាក់បានលង់ទឹកនិងស្រែកហៅអោយអ្នកភូមិជួយព្រមទាំង ស្រវ៉ាអោបគ្នាទាំង៣នាក់លង់ស្លាប់តែម្ដង។ ខណៈនោះក្មេងប្រុសដែល ឈ្មោះ អោម នេត ដែលលេងទឹកនៅឆ្ងាយពីគេ ក៏បានរត់ឡើងគោក ស្រែកហៅម្ដាយនិងអ្នកភូមិជួយប៉ុន្តែអកុសសយឺតពេលទៅហើយ ដោយប្រមាណជាងកន្លះម៉ោងទើបអ្នកភូមិ ចុះរាវទើបឃើញសពក្មេងទាំង៣នាក់ នៅបាតប្រឡាយ ។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលស្រុកក៏បាន ប្រគល់ទៅឱ្យក្រុមគ្រួសារយក ធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលក្រៃលែង ៕

លង់ស្លាប់

លង់ស្លាប់១

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print