ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន
ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយជាសម្ភារការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគមានម៉ាស់ អាល់កុល ជែល ទឹកបរិសុទ្ធ ទឹកក្រូច ផ្លែក្រូចឃ្វិចក្រហម នំធុងធំ ទឹកត្រី ទឹកស៊ីអុីវ និងថវិកាមួយចំនួនប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវជាអ្នកទទួល សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏លំបាកនាពេលបច្ចុប្បន្ននេះ។
លោកហ៊ាង ថារ៉េត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពេាះលោកបណ្ឌិតស៊ាង ប៊ុនលាង និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភហ៊ុន ប៊ុនធឿនដែលបានផ្តល់ជំនួយជួយដល់អធិការដ្ឋាននៅពេលនេះសម្រាប់យកទៅប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដែលកំពុងវាយលុកក្នុងរាជធានីក៏ដូចជាតាមបណ្តខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាយើង៕
ដោយ៖ ជីណា