ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះលោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកញ៉ែម រ៉ា ប្រធានអង្គភាពលទ្ធកម្ម សាលាខេត្ត លោក ប្រាក់ សំណាង នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងលោក ឃន សិទ្ធិ នាយកទីចាត់ការធនធានមនុស្ស ចុះពិនិត្យអគារថ្មី របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។
ក្នុងការចុះពិនិត្យខាងលើនេះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឲ្យកែសម្រួល នៅកន្លែងមួយចំនួន ដើម្បីរៀបចំបំពាក់នូវគ្រឿងបរិក្ខា ដែលបម្រើឲ្យការងាររបស់រដ្ឋបាលខេត្ត៕
...
ដោយ៖ សូរិយា