នៅថ្ងៃទី២៩ ខែមេសា ព្រឹទ្ធសភាអឺរ៉ុប EP បានព្រមព្រៀងគ្នា ទទួលស្គាល់លិខិតវ៉ាក់សាំង (ប៉ាស្ព័រវ៉ាក់សាំង) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ សកម្មភាពខាងលើរបស់សភាអឺរ៉ុប គឺដើម្បីជាការបើកផ្លូវសម្រាប់ធ្វើដំណើរ ដល់ប្រទេសជាសមាជិក និងប្រទេសជាសម្ពន្ធមិត្តដែលបានចាក់វ៉ាក់សាំងរួចរាល់។
ព្រឹទ្ធសភាអឺរ៉ុប បានសម្រេចបោះឆ្នោតកាលពីថ្ងៃទី២៨ខែមេសា ដោយទទួលបានការគាំទ្រយ៉ាងតិច ៥៤០សំឡេង និងប្រឆាំង ១១៩សំឡេង ហើយជាមួយគ្នានេះមាន៣១សំឡែងបោះឆ្នោតអនុបវាទ។
ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ គឺជាពេលវេលាឈប់សម្រាករដូវក្តៅនៅអឺរ៉ុប សហគមន៍អឺរ៉ុបនិងចាប់ផ្តើមទទួលស្គាល់លិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដើម្បីជាការបើកផ្លូវឲ្យធ្វើដំណើរកម្សាន្តក្នុងតំបន់។ ប្រទេសជាសមាជិកអឺរ៉ុបទាំង២៧ បានឯកភាពទៅលើការសម្រេចរបស់សហគមន៍អឺរ៉ុប ។
កន្លងមកមានប្រទេសជាច្រើន បានសម្រេចផ្តល់សេរីភាពដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ទាំងពីរលើក។ កន្លងមកថ្មីៗប្រធានាធិបតីអាមេរិក លោកបៃឌិន ក៏បាន ប្រកាសថា ពលរដ្ឋដែលបានចាក់វ៉ាក់សំាងរួចរាល់ទាំងពីរលើក គឺអាចធ្វើដំណើរចេញទៅក្រៅដោយមិនចាំបាច់ពាក់ម៉ាស់ឡើយ។ ភាគរយនៃពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើកគឺមានតិចបំផុត ដូច្នេះការចេញទៅខាងក្រៅមិនចាំបាច់ពាក់ម៉ាស់ឡើយ៕ ដោយ សាធី
រូបភាព៖ AFP/TTXVN