កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឈរជើងសហការក្រោមភ្លៀងតាមគោលដៅដើម្បីអនុវត្តបិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។

ស្ថិតិនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២៤ម៉ោងលើ២៤ ទោះបីស្ថិតក្រោមកំដៅថ្ងៃ និងតំណក់ទឹកភ្លៀង យ៉ាងណាក៏ដោយ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ នៅតាមគោលដៅ មិនអនុញាតិអោយមានការឆ្លងកាត់ចេញ-ចូលឡើយ លើកលែងតែមធ្យោបាយដឹកទំនិញ និងករណីមួយចំនួនទៀតដែលមានចែងក្នុងវិធានការបិទខ្ទប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ក្នុងនេះដែរលោកមេបញ្ជាការ បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់សូមអនុវត្ត វិធានការអនាម័យអោយបានខ្ជាប់ខ្ជួន និងវិធានការ៣កំុ ៣ការពារ ដើម្បីធានាបានសុវត្ថិភាពរកងកម្លាំងអោយបានគ្រប់គ្នា ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយជាច្រើនគោលដៅ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានរយះពេល៤ខែមកហើយ និងបានបញ្ជេញកម្លាំងបន្ថែមទៀតក្នុងប្រតិបត្តិការបិទខ្ទប់ក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន តាមការស្នើសំុរបស់គណៈបញ្ជាការឯកភាពខេត្ត៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print