កីឡាករ Novak Djokovic ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកផ្នែកវាយតឺន្នីសនឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់ខ្លួនទេ បន្ទាប់ពីដកខ្លួនចេញពីព្រឹត្តិការណ៍នេះនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា លោកមានការសោកស្តាយដែលលោកមិនអាចធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដសម្រាប់ព្រឹត្តិការណ៍ Masters 1000 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ៤សប្តាហ៍មុនព្រឹត្តិការណ៍ French Open ។
លោកបានបន្ថែមថា “វាមានរយៈពេល២ឆ្នាំហើយគឺជាពេលវេលាដ៏យូរមួយ។ សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅឆ្នាំក្រោយ”។ ព្រឹត្តិការណ៍Madrid Open កាលពីឆ្នាំមុនត្រូវបានលុបចោលដោយសារតែជំងឺឆ្លងកូវីដ–១៩ ទើបតែលើកមកធ្វើនៅឆ្នាំនេះឡើងវិញ ។
Djokovic មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីចុងសប្តាហ៍មុនដោយចាញ់កីឡាករលំដាប់លេខ២៨ពិភពលោករបស់រុស្ស៊ីឈ្មោះ Aslan Karatsevនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Serbia Open ហើយកាលពីដើមខែនេះបានចាញ់កីឡាករ Dan Evans របស់អង់គ្លេសនៅ Monte Carlo ទៀតផង។
ស៊ែប៊ីបានឈ្នះពានរង្វាន់ Grand Slam លើកទី១៨របស់គាត់កាលពីខែកុម្ភៈជាមួយនឹងជ័យជម្នះនៅ Australian Open ។ កីឡាកររូបនេះត្រូវបានគេរំពឹងថា នឹងលេងនៅទីក្រុង Rome និង Belgrade នៅខែក្រោយដែលជាផ្នែកមួយនៃការរៀបចំរបស់គាត់សម្រាប់ព្រឹត្តិការណ៍ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែឧសភាខាងមុខ ៕ដោយ៖ ភារៈ