ស្នងការនគរបាលខេត្តបាត់ដំបងពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់រឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោកថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកស ថេត ស្នងការនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ បានកោះហៅអធិការអធិការរងនិងនគរបាលចរាចរណ៍១៣ស្រុកលើកលែងក្រុងបាត់ដំបងមកចូលរួមប្រជុំពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់រឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោកថ្មី។

លោកស ថេត ស្នងការខេត្តបាត់ដំបងបានលើកបញ្ហាចំពោះការផាកពិន័យ ទី១ផាកពិន័យលើការបើកលើសល្បឿន ទី២មិនពាក់មួកសុវត្ថិភាពកញ្ចក់ផាកតាមច្បាប់គ្មានការលើកលែងទេ។ ទី៣ជាតិស្រវឹងឃាត់យកមនុស្សយកមកកន្លែងដើម្បីកុំឲ្យបង្ករឿងផ្សេងដូចករណីនៅស្រុកសំពៅលូនកន្លងមក។ ចំពោះប័ណ្ណបើកបរស្លាកលេខអាចផាកពិន័យខ្លះអប់រំខ្លះបើមានករណីអាចធ្វើទៅបានព្រោះស្លាកលេខនិងប័ណ្ណពាក់ព័ន្ធ១ចំនួនខាងក្រសួងខ្លះមិនទាន់ចេញឲ្យអ្នកប្រើប្រាស់បាន១០០ភាគរយនៅឡើយទេ។ បញ្ហាមន្ត្រីនគរបាលអនុវត្តន៍ពីមុនមានការធ្វើខុសឆ្គងដូច្នេះពេលចុះគោលដៅត្រូវពាក់ឯកសណ្ឋានមានស្រោមដៃនិងមួកសុវត្ថិភាពដាក់សាជីឬស្លាកសញ្ញានៅគោលដៅនិងមានអកប្បកិរិយាល្អមិនសំឡុងគំរាមចង្អុលមុខម្ចាស់យានយន្តឬក៏ទះក្បាលឡានគេទេ។ ចំពោះថវិការដែលផាកពិន័យបានត្រូវដាក់ចូលកុង (ស្នងការនិងស្នងការរងចរាចរណ៍) នៅពេលកន្លះខែឬ១ខែទើបបើកចេញពីកុងរួចបែងចែកអប្បហារជូនដល់ចរាចរណ៍ដែលមានឈ្មោះប្រឹងអនុវត្តន៍ច្បាប់តាម? ពិតប្រាក់នេះថ្នាក់លើឲ្យ៣ខែបើកម្តងដោយខ្ញុំយល់ថាមន្ត្រីគោលដៅមិនមានប្រាក់ជីវភាពប្រចាំថ្ងៃទើបសម្រេចបើកក្នុង១ខែ២ដង។

នគរបាលគ្រប់ស្រុកត្រូវមើលការឈប់ចតរថយន្តគ្រប់ប្រភេទនៅចំណុចផ្លូវកោង ហើយគួរតែធ្វើភ្លើងវិលសំរាប់ដាក់សញ្ញាមុខក្រោយពេលរថយន្តខូចតាមផ្លូវនិងពិនិតមើលគោយន្តរថយន្តកែច្នៃដែលគ្មានចំណាំងផ្លាតឬភ្លើងបំភ្លឺផ្លូវ។ ពិនិត្យរថយន្តដឹកសំពីងសំពោងនិងដឹកធ្ងន់បណ្តាលឲ្យខូចផ្លូវនិងបាក់ស្ពានជាដើម។ពិនិត្យមើលក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកនាំដំណើរមិនឲ្យចូលក្រុងនិងឈប់ចតរញ៉េរញ៉ៃតាមផ្លូវ។នគរបាលចរាចរណ៍និងនគរបាលយុត្តិធម៌ត្រូវសហការគ្នាទប់ស្កាត់និងឃាត់រថយន្តបទល្មើសផ្សេងៗឲ្យបានទាន់វេលាដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូរទៅ៕

police6

police5

...

police7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print