ខេត្តស្វាយរៀង៖ ដើម្បីសោភណភាពក្រុងនិងបរិស្ថានល្អនិងដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបប្រទះនៅក្នុងភូមិសាស្ត្ត្រ លោកណុបចំរើន អភិបាលក្រុងស្វាយរៀងបានបន្តចុះពិនិត្យការស្ដារប្រព័ន្ធលូនៅសង្កាត់ស្វាយរៀង ដែលស្ទះដោយសារសំណល់ប្លាស្ទិក និងកាកសំណល់រឹងផ្សេងៗ
នៅព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
លោក ណុបចំរើន បានឱ្យដឹងថា ថ្ងៃនេះក្រុមការងារបានចុះពិនិត្យការស្ដារប្រព័ន្ធលូ១ខ្សែ សរុបមានចំនួន៤៧រឺហ្គែរលូ ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលបានស្ទះដោយសារសំណល់ប្លាស្ទិក និងការយកសំណល់រឹងផ្សេងៗមកដាក់លេីគម្របលូបណ្តាលឱ្យបិទផ្លូវទឹកហូរ។ លោកអភិបាលក្រុងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមឈប់យកកាកសំណល់ទៅចោលបិទផ្លូវទឹកហូរចូលលូ ឬចោលក្នុងលូ ឬធ្វេីសកម្មភាពណាមួយដែលអាចបណ្តាលឱ្យស្ទះលូ និងសូមវេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវ ដេីម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលយក។ ដូច្នេះសូមចូលរួមទាំងអស់គ្នាដេីម្បីការពារការស្ទះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ៕
ដោយ៖ យឹម សុថាន