ក្មេងស្រីជនជាតិឥណ្ឌាដែលបានបំបែកឯតទគ្គកម្មពិភពលោកមានសក់វែងបំផុតពេលនេះបានកាត់សក់ហើយ

ចែករំលែក៖

ក្មេងស្រីឥណ្ឌា ដែលមានសក់វែងបំផុតនៅលើពិភពលោកបានសម្រេចកាត់សក់របស់ខ្លួនឲ្យខ្លីមកវិញ ក្រោយពេលដែលនាងពេញវ័យឈានចូលអាយុ១៩ឆ្នាំហើយនៅក្នុងឆ្នាំនេះ។
នាង Nilanshi Patel ពេលនេះមានអាយុ១៩ឆ្នាំហើយ បានសម្រេចកាត់សក់របស់ខ្លួន ហើយផ្ញើសក់ដែលកាត់ចេញនោះទៅដាក់តាំងនៅក្នុងសារមន្ទីររបស់អាមេរិក។ បច្ចុប្បន្ននាង Nilanshi Patel រស់នៅក្នុងទីក្រុង Modasa រដ្ឋ Gujarat ។ នាងបានបំបែក ឯតទគ្គកម្មពិភពលោកជាយុវតីដែលមានសក់វែងបំផុតលើពិភពលោក ក្នុងវ័យ១៦ឆ្នាំ ដែលនៅពេលនោះនាងមានសក់វែងដល់ទៅ ១,៧ម៉ែត្រ។
ពេលនៅក្មេង នាង Nilanshi Patel សម្រេចមិនកាត់សក់ឡើយ តាំងពីអាយុ៦ឆ្នាំក្រោយឆ្លងកាត់ការកាត់សក់លើកដំបូងនៅហាងនាពេលនោះ។ ក្មេងស្រីបានស្តាយសក់របស់ខ្លួនយ៉ាងខ្លាំងនៅពេលនោះក៏បានសម្រេចចិត្តឈប់កាត់សក់តែម្តង។
នាង Nilanshi Patel បាននិយាយដោយមោទកភាពថា សក់វែងរបស់ខ្លួនដូចជា«ខ្សែគាថា»នាំមកនូវសំណាងដល់រូបនាង។ ម្តាយរបស់នាងក៏បានគាំទ្រ រូបនាងក្នុងការថែរក្សាសក់ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។
ក្រោយរយៈពេល ១២ឆ្នាំរក្សាសក់ ជាមួយនឹងឯតទគ្គកម្មពិភពលោកពីរផ្សេងគ្នា នាង Nilanshi Patel បានសម្រេចចិត្តដ៏លំបាកបំផុតគឺកាត់សក់មានប្រវែងដល់ទៅ២ម៉ែត្ររបស់នាង។ សក់វែងបានផ្តល់ឲ្យនាងគ្រប់យ៉ាង ទាំងភាពល្បីល្បាញ ។ ការកាត់សក់គឺជាពេលវេលារន្ធត់បំផុតរបស់នាង ។ សក់វែងរបស់នាង នឹងយកទៅតាំងនៅសារមន្ទីរ ‘Ripley’s Believe It or Not’ នៅទីក្រុង Los Angeles ក្រោយមកនឹងបញ្ជូនទៅកាន់សារមន្ទីររបស់ហូលីវូដ៕

ដោយ សាធី

រូបភាព៖infonet

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print