គ្មានមនុស្សណាម្នាក់មិនដែលឈឺចងេ្កះ ក្នុងមួយជីវិតរបស់ខ្លួននោះទេ។ដើម្បីជម្នះបញ្ហានេះក្រុមអ្នកស្រាវជ្រាវបានលើកឡើងនូវវិធីធ្វើលំហាត់ប្រាណដើម្បីការពារ និងព្យាបាលពីការ ឈឺខ្នង និងចងេ្កះ ។
តើការហាត់ប្រាណរបៀបនេះត្រូវអនុវត្ដទៀងទាត់យ៉ាងដូចមេ្ដច?
ការហាត់ប្រាណគឺត្រូវធ្វើជារៀងរាល់ ថ្ងៃ ហើយក្នុងមួយថ្ងៃគឺត្រូវហាត់ពីរដងមុនពេល ចូលគេង និងពេលក្រោកពីដំណេកដោយប្រើ រយៈពេលម្ដងៗ ៥-៦នាទី ឬ ១០នាទី ។
ការហាត់ប្រាណរបៀបនេះអាចអនុវត្ដ សម្រាប់អ្នកមានជំងឺឈឺខ្នង និងចងេ្កះស្រាប់ ឬ សម្រាប់អ្នកមិនទាន់មានអាការនេះ?
ការហាត់ប្រាណនេះគឺអាចធ្វើបានទាំង ពីរក្រុម ។ បើគាត់កាន់តែឈឺខ្នងហើយគឺត្រូវ តែធ្វើលំហាត់ប្រាណនេះទៀត ។ តែបើយើង មិនទាន់កើតហើយយើងចង់ការពារខ្លួនកុំឱ្យកើត ដាច់ខាតត្រូវតែចាប់ផ្ដើមនៅពេលដែលយើងមិនទាន់ឈឺ ហើយការហាត់ប្រាណនេះមិនត្រឹម តែបាត់ឈឺចងេ្កះនោះទេគឺក្បាលពោះវាស្រកចេញ រាងមកស្អាត ។
តើការឈឺឆ្អឹងខ្នង និងចងេ្កះនេះវាមាន បែងចែកអាយុដែរឬទេ?
ការឈឺឆ្អឹងខ្នងនេះវាពាក់ព័ន្ធទៅលើ សំណង់របស់ឆ្អឹងខ្នងរបស់មនុស្សតាំងពីកំណើត មក ។ អ្នកខ្លះអាយុ២០ឆ្នាំចាប់ផ្ដើមឈឺអ្នកខ្លះ ៤០ឆ្នាំ និងខ្លះទៀត៦០ឆ្នាំ ។ បើយើងចាប់ផ្ដើម ឈឺនៅអាយុ២០ឆ្នាំគួរតែចាប់ផ្ដើមហាត់ប្រាណទៅ ។
ហេតុអ្វីបានជាត្រូវទប់ស្កាត់ការឈឺឆ្អឹងខ្នងនេះឱ្យទាន់ពេលវេលា?
បានជាយើងត្រូវតែបពា្ឈប់ និងទប់ ស្កាត់ការឈឺឆ្អឹងខ្នងឱ្យទាន់ពេលវេលាគឺដើម្បី ចៀសវាងធ្វើឱ្យរលាកឆ្អឹងខ្នង ទីមួយគឺគាបសរ សៃបណ្ដាលមកពីកំណល់ឆ្អឹងមិនល្អ ទីពីរលាក កូនសន្លាក់ និងទីបីគឺពុកស្មាឆ្អឹង ។
ជំងឺដែលប៉ះពាល់ខ្លាំងដល់ឆ្អឹងខ្នងគឺ ទីមួយរលាកសន្លាក់តូចៗដែលភ្ជាប់ឆ្អឹងលើ និង ក្រោម (Facet Joint Arthritis) ទីពីរគឺ បាក់ស្មាឆ្អឹងដែលបណ្ដាលឱ្យឆ្អឹងកងរំកិលខុស កន្លែងទីបីមានពីរប្រភេទគឺ A (Sciatica) ជា ការសង្កត់លើគល់សរសៃប្រាសាទដែលចេញពី ឆ្អឹងខ្នងខូចកំណល់ និងប្រភេទ B (Piriformis) គឺសាច់ដុំក្នុងល្អាងត្រគាកសង្កត់ទៅលើសរសៃ ប្រសាទ ៕