នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនមនុស្ស២នាក់ និង ថ្នាំញៀង៤កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ក្រោយពីសកម្មភាពរក្សាទុក ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្តិការណ៍បង្រ្កាបនេះគឺធ្វើឡើងកាលពីថា វេលាម៉ោង១៧និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នៅចំណុចភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែធ្វើការឃាត់ខ្លួន ម្នាក់ឈ្មោះគឹម ស៊ីនុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រក្សារទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន) ។និង ម្នាក់ទៀតឈ្មោះហោ សុវណ្ណស័ក្ត ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រក្សារទុក និង សមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួន បានរកឃើញកញ្ចប់,ទូរស័ព្ទ២គ្រឿង,ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង សម្ភារ:វេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
សមត្ថកិច្ចបានឲ្យដឹងនៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានណាត់គ្នាធ្វើកម្មភាព ជួញដូរគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលនៃស្នងការដ្ឋានគរបាលខេត្ត ចុះសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចុះទៅតាំងរបស់ក្រុមជនសង្ស័យកម្លាំងព័ទ្ធចាប់បានតែម្តង ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print