២ថ្ងៃដើមខែឧសភានេះរដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្រហមចំនួន៤ ម៉ឺនគ្រួសារ ហើយ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាន ដាក់បញ្ជាឱ្យអាជ្ញាធរ ខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ២ថ្ងៃ
ដើមខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីបាន សម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ ក្រហម ,លឿងទុំនិងលឿង បានចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ ។
តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃទី០១ និងថ្ងៃទី០២ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹក ជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត
ក្នុង នោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន១២០០០ គ្រួសារ នៅពោធិសែនជ័យចំនួន១៤៧៥០គ្រួ សារ ខណ្ឌសែន សុខ១៥០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួ សារខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១៣ ០០ គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ
ខណ្ឌចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង ៦៥០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០ គ្រួសារ និងខណ្ឌកំបូលចំនួន១៥០០គ្រួសារ។
សូមបញ្ជាក់ថា៖ កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និងរថយន្ត
ជាង៦០ គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀង អាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី,ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print