Struff ឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour លើកដំបូងនៅទីក្រុង Munich

ចែករំលែក៖

កីឡាករវាយតឺន្នីស Jan-Lennard Struff របស់អាឡឺម៉ង់ស្ទើរតែមិនគួរឱ្យជឿបន្ទាប់ពីទទួលបានជ័យជំនះកាលពីថ្ងៃអាទិត្យនៅទីក្រុង Munich បានឈានទៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងអាជីពក្នុងកម្មវិធី ATP Tour ក្នុងការប៉ុនប៉ងឡើងដល់វគ្គនេះជាលើកទី៨ ។

សារព័ត៌មាន AFP បានផ្សាយថា កីឡាករវ័យ៣១ឆ្នាំរូបនេះបានយកឈ្នះកីឡាករសញ្ជាតិបេឡារូស Ilya Ivashka ក្នុងលទ្ធផល ៦-៤ និង ៦-១ នៅឯទីលានដីឥដ្ឋ ATP ក្នុងទីក្រុងបាវ៉ារៀ ដើម្បីបញ្ចប់ការបរាជ័យពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កីឡាករ Struff ដែលមិនធ្លាប់បានឡើងដល់វគ្គនេះតាំងពីឆ្នាំ២០០៩មកបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា “ខ្ញុំពិតជារីករាយណាស់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ខ្ញុំនៅទីនេះក្នុងប្រទេសអាឡឺម៉ង់គ្រប់ទីកន្លែងក្នុងទីក្រុងមុយនិច ខ្ញុំពិតជារីករាយណាស់ជាមួយនឹងរបៀបដែលខ្ញុំបានលេង។

វាពិតជាល្អណាស់ដែលបានឈ្នះក្នុងពីរសិត ប៉ុន្តែវាមិនងាយស្រួលនោះទេ

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃចន្ទនេះដោយកីឡាករ Struff នឹងត្រូវប្រកួតក្នុងទីលានWarstein ក្បែរទីក្រុង Dortmund ត្រូវប៉ះកីឡាករនីហ្សេរីយ៉ា Nikoloz Basilashvili ដែលបានផ្តួលកីឡាករ Casper Ruud ក្នុងលទ្ធផល ៦-១ និង ៦-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករ Basilashvili ដែលបានឈ្នះពានរង្វាន់ទីនៃអាជីពរបស់គាត់នៅក្រុងដូហា កាលពីខែមីនាបានឈ្នះប្រកួតជាប់គ្នា កីឡាករ Basilashvili បាននិយាយថា ខ្ញុំកំពុងមានអារម្មណ៍ល្អ និងស្រស់ស្រាយ ខ្ញុំទន្ទឹងរង់ចាំវគ្គផ្តាច់ព្រ័ត្រ ខ្ញុំមានអារម្មណ៍ជឿជាក់នៅទីនេះ ហើយវានឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយដូចដែលយើងបានលេងនាពេលថ្មីៗនេះនៅក្នុងប្រទេសអុីតាលី

សូមបញ្ជាក់ថា កីឡាករ Basilashvili ធ្លាប់បានផ្តួលកីឡាករ Struff ក្នុងទីក្រុង Cagliari លើដីឥដ្ឋកាលពីដើមខែមេសានៅក្នុងការប្រកួតចុងក្រោយនៅប្រទេសអុីតាលី ៕

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print