អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុននិងនាំយកអំណោយជូនរដ្ឋបាលស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួនពីរ ក្នុងស្រុកកោះញែក និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកកោះញែក។

នាថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកនាយក នាយករងរដ្ឋសាលាខេត្ត ,មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកោះញែក អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ជញស្តុក​ ខមភេនី​ និងក្រុមហ៊ុន​ ណេងណា​ អ៊ិនវេសមេន​ ឯ.ក​ ស្ថិតនៅស្រុកកោះញែក​ ខេត្តមណ្ឌលគិរី ។

បន្ទាប់ពីនោះ លោកអភិបាល នៃគណៈអភិបាលខេត្ត យកនូវគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកកោះញែកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តឡីស័កនេះផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print