ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល អញ្ជេីញជាអធិបតី សម្ពោធដាក់ឲ្យដំណេីរការ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅក្នុងបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ ។
មជ្ឈមណ្ឌលការងារនេះ គឺជាមជ្ឈមណ្ឌលការងារទី៣ ដែលត្រូវបានបង្កេីតឡេីងក្រោមកិច្ចសហការរវាងទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអែត និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគម្រោងគាំទ្រអភិវឌ្ឍជំនាញនិងការងារ សម្រាប់យុវជននៅកម្ពុជា ដែលផ្តល់ហិរញ្ញប្បទានដោយ ទីភ្នាក់ងារសហប្រត្តិបត្តការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត (SIDA) ។ហេីយក៍ជាមជ្ឈមណ្ឌលការងារទី៩ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានដាក់ឲ្យដំណេីរការ ក្នុងកិច្ចខិតខំពង្រីកការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារឲ្យបានទូលំទូលាយ និងឆាប់រហ័សជូនប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ៖ សុខ ខេមរា