អ៊ីរ៉ង់ គ្របដណ្តប់ដោយភ្លើងផ្សែងខ្មៅពេញមេឃ ដោយការផ្ទុះរោងចក្រគីមី ក្រុមចារកិច្ចអ៊ីស្រាអែលសង្ស័យនៅពីក្រោយ?

ចែករំលែក៖

ទិដ្ឋភាពនៅក្នុងទីក្រុង Qom ភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់ មិនខុសអ្វីពីថ្ងៃ អវសាន្តរបស់អ៊ីរ៉ង់ឡើយ ក្រោយមានករណីផ្ទុះយ៉ាងខ្លាំងជាច្រើនកន្លែងធ្វើឲ្យទីក្រុង ទាំងមូលគ្រប់ដណ្តប់ដោយផ្សេងខ្មៅ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានផ្សាយថា ករណីផ្ទុះខាងលើកើតឡើង នៅថ្ងៃទី ២ខែឧសភា ស្ថិតនៅរោងចក្រគឺមីធំបំផុតក្នុងប្រទេសនេះស្ថិតនៅក្នុងទីក្រុង Qom ភាគកណ្តាលប្រទេសអ៊ីរ៉ង់។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ផ្សេងខ្មៅយ៉ាងក្រាស់ផុះចេញពីរោងចក្រគីមី Movalendan ។ មានសំឡេងផ្ទុះយ៉ាងខ្លាំង កើតចេញពីខាងក្នុងផ្សេងខ្មៅ ។ ក្រុមពន្លត់អគ្គិភ័យ១៥០ នាក់ និង រថយន្តពន្លត់អគ្គិភ័យ ២០ គ្រឿង បានព្យាយាម គ្រប់គ្រង ស្ថានភាព។ បុគ្គលិកពន្លត់អគ្គិភ័យ ២រូបរងរបួស និងរថយន្តពន្លត់អគ្គិភ័យ ២គ្រឿងឆាប់ឆេះ។
អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យទីក្រុង Qom បាននិយាយទៅកាន់ សារព័ត៌មាន ISNA ថា ស្ថានភាពបានគ្រប់គ្រង ទាំងស្រុង ដោយមិនឆ្លងរាលដាលដល់អាងស្តុកគីមីផ្សេងទៀតឡើយ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើមិនអាចគ្រប់គ្រងបាននោះ គ្រោះអាសន្នទ្រង់ទ្រាយធំនឹងកើតឡើងជាមិនខាន។
មូលហេតុនៃការផ្ទុះមិនទាន់ដឹងនៅឡើយទេ ហើយព័ត៌មានពីការវាយប្រហារកំពុងតែបើកការស្រាវជ្រាវ។ កាលពីឆ្នាំ ២០២០ ក៏មានករណីផ្ទុះជាច្រើន នៅតំបន់ឧស្សាហកម្ម ក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះមានទីតាំងរោងចក្រគីមី ។
ករណីឆេះរោងចក្រគីមី Movalendan គឺជាសកម្មភាពបំភ្លាញដោយចេតនារបស់ក្រុមចារកិច្ចអ៊ីស្រាអែល ។ សកម្មភាពខាងលើកើតឡើង ក្រោយរយៈពេល មួយថ្ងៃប៉ុណ្ណោះ ដែលអាមេរិកបានយលព្រម កាត់បន្ថយទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ដើម្បី ដំណើរការឡើងវិញកិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ២០១៥៕

...

រូបភាព៖ .nguoiduatin

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print