ក្រុមបាល់ទាត់កូរ៉េខាងជើងនឹងមិនលេងវគ្គជម្រុះការប្រកួតបាល់ទាត់ពិភពលោកជុំវិញក្តីបារម្ភពីជំងឺកូវីដ-១៩

ចែករំលែក៖

សមាគមបាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទទី៣ ខែឧសភាថា ប្រទេសកូរ៉េខាងជើងបានជូនដំណឹងទៅអាជ្ញាធរថា ក្រុមរបស់ខ្លួនគ្រោងនឹងរំលង (មិនលេង) ក្នុងវគ្គជម្រុះ World Cup នៅខែក្រោយដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូងនោះទេ ដោយសារតែការភ័យខ្លាចនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី៤ ខែឧសភា។

អ្នកនាំពាក្យសមាគមបាល់ទាត់កូរ៉េខាងជើង (PRKFA) បានផ្ញើលិខិតមួយកាលពីថ្ងៃសុក្រទៅកាន់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដោយប្រកាសថា ក្រុមរបស់ខ្លួននឹងមិនចូលរួមក្នុងការប្រកួតវគ្គជម្រុះជុំទី២ទេ។ អ្នកនាំពាក្យបានបន្ថែមថា AFC កំពុងស្នើសុំឱ្យប្រទេសកូរ៉េខាងជើងពិចារណាឡើងវិញនូវការសម្រេចចិត្តនេះ។

ការប្រកួតនៅទូទាំងទ្វីបអាស៊ីក្នុងជុំទី២នៃការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនៅប្រទេសកាតាត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ដែលការប្រកួតទាំងអស់មានតែ ៣ប្រកួតប៉ុណ្ណោះដែលត្រូវប្រកួតនៅខែមីនា ហើយត្រូវពន្យារពេលរហូតដល់ខែមិថុនា។

AFC បានប្រកាសកាលពីថ្ងៃទី១២ ខែមេសាថា ជាជាងមានទម្រង់លេងនៅក្នុងទឹកដី និងក្រៅទឹកដីនីមួយៗនៃប្រទេសទាំង៥ គឺនឹងលេងនៅក្នុងប្រទេសម្ចាស់ផ្ទះតែមួយប៉ុណ្ណោះ។

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេដាក់ឈ្មោះឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល H ដែលរួមមានទាំងកូរ៉េទាំង ២ ក៏ដូចជា ទួមេនីស្ថាន, លីបង់ និងស្រីលង្កា។

ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅតែមានលក្ខណៈបច្ចេកទេសមិនចុះសម្រុងគ្នា ខណៈដែលជម្លោះរបស់ពួកគេកាលពីឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់នៅក្នុងបទឈប់បាញ់ជាជាងសន្ធិសញ្ញាសន្តិភាពមួយចុងក្រោយបានលេងជាមួយគ្នាក្នុងលទ្ធផលស្មើ ០-០ នៅឯកីឡដ្ឋានដែលគ្មានអ្នកទស្សនាមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០១៩។ ការប្រកួតនេះជាលើកដំបូងរវាងក្រុមនៅលើទឹកដីកូរ៉េខាងជើងក្នុងរយៈពេល៣០ឆ្នាំកន្លងមក។

ការសម្រេចចិត្តរបស់កូរ៉េខាងជើងក្នុងការមិនប្រកួតវគ្គជម្រុះ World Cup នេះ បានកើតឡើងជិតមួយខែបន្ទាប់ពីខ្លួនបានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដោយសារតែការព្រួយបារម្ភអំពីជំងឺឆ្លងកូវីដ-១៩ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print