ប្រធានាធិបតីហ្វីលីពីន លោក Duterte បានចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទើបតែបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់របស់ក្រុមហ៊ុន Sinopharm ។ ការចាក់វ៉ាក់សាំងខាងលើគឺដើម្បីជាការលើកទឹកចិត្ត ដល់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំង។

លោក Christopher Go ដែលជាបុគ្គលជិតស្និទ្ធជាមួយប្រធានាធិបតី Duterte បានឱ្យដឹងថា ប្រធានាធិបតីវ័យ៧៦ឆ្នាំ បានសម្រេចចាក់វ៉ាក់សាំងនៅយប់ថ្ងៃទី៣ខែឧសភា ហើយការចាក់វ៉ាក់សាំងបានផ្សាយផ្ទាល់តាមបណ្តាញសង្គម ។ លោក Duterte បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ធម្មតា ហើយរង់ចាំចាក់វ៉ាក់សាំងនេះជាយូរមកហើយ»។
តាមការស្ទង់មតិ ក្នុងចំណោមពលរដ្ឋហ្វីុលីពីន១០នាក់មាន៦នាក់មិនចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នោះឡើយ ដោយបារម្ភខ្លាចរងផលប៉ះពាល់ ។ ចំណែកការស្ទង់មតិ របស់ Pulse Asia ចាប់ពីថ្ងៃទី២២ខែកុម្ភៈ ដល់ថ្ងៃទី៣ខែមីនា មានពលរដ្ឋ៤៧% មិនចង់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះឡើយ។
ស្ថានភាពនៃការឆ្លងរាលដាលកូវីដ -១៩ នៅក្នុងប្រទេសហ្វីុលីពីនបានកើនឡើងខ្ពស់ ដោយមានអ្នកឆ្លង ដល់ទៅជាង ១,០៦លាននាក់ និង អ្នកស្លាប់១៧.៥២៥នាក់ ខ្ពស់បំផុតទីពីរនៅក្នុងប្រទេសតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអ្នកនាំពាក្យប្រធានាធិបតីក៏បានឆ្លងកូវីដ-១៩ ផងដែរ។
ប្រទេសនេះនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋប្រមាណ៧០លាននាក់ ក្នុងចំណោមពលរដ្ឋសរុប១០៨លាននាក់នៅក្នុងឆ្នាំនេះ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕ដោយ សាធី

...


រូបភាពរបស់លោក Duterte នៅពេលចាក់វ៉ាក់សាំង។ (រូបភាព៖ Bongopage)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print