ជិះកង់ហាត់ប្រាណថែសុខភាព​បែរជាត្រូវគេបើកម៉ូតូបុកពីក្រោយដួលបោកនឹងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ ៖​ ស្ត្រីម្នាក់ជិះកង់ហាត់ប្រាណតាមផ្លូវ​ បែរជាត្រូវបុរសម្នាក់ជាមន្ត្រីយោធា​ជិះម៉ូតូមកបុកពីក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងភូមិសំបួរ​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។
ម្ចាស់ម៉ូតូបង្កមានឈ្មោះ​ សួន ដាវិត អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីយោធា។ ចំណែកស្ត្រីរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះកំពុងតែជិះកង់ហាត់ប្រាណតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ 1W -0403 ជិះស្របទិសគ្នា​ហេីយជ្រុលទៅបុកកង់ពីក្រោយបណ្ដាលឲ្យស្ត្រីដែលជាជនរងគ្រោះដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាលសួគ៌ាដឹកយកទៅសង្គ្រោះផងដែរ​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ បានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ មកធ្វើការវាស់វែងយកកង់និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print