មេបញ្ជាការកងទ័ពជើងគោកផ្តល់អំណោយជូនយោធិនពិការដែលកំពុងមានជំងឺ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷  រសៀលថ្ងៃអង្គារ៨រោចខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរងកងពល នាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់អតីតយោធិនកងពលតូចថ្មើរជើងលេខ៥១ បច្ចុប្បន្នយោធិនពិការ ឈ្មោះ គី ហួត ដែល កំពុងមានជំងឺប្រចាំកាយ មិនអាចក្រោកបាន រស់នៅភូមិគុត្តសតក្នុងឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អំណោយដែលក្រុមការងារផ្តល់ជូនរួមមានគ្រឿងឧបភោគ បរិភោគចំនួន ៦មុខ និងថវិកាចំនួន៨០០,០០០រៀល។

ក្នុងរយ:ពេលកន្លងមកដោយលោកនៅបំពេញភារកិច្ចក្នុងអង្គភាព លោកជានាយទាហានជាន់ខ្ពស់មួយរូបយ៉ាងសកម្មការងារ ដោយបានឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរាប់ពុំអស់ពិសេសបានចូលរួមចំណែក ក្នុងបុព្វហេតុថែរក្សាសន្តិភាពនាពេលកន្លងមក។

ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជូនអំណោយនាពេលនេះ ក្នុងនាមមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកមេបញ្ជាការរងកងពល មានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះនៃជំងឺកូវីដ-១៩ កំពុងរីករាលដាលចូលសហគមន៍ ពិតជាបានជួបការលំបាកដែលត្រូវការរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយសម្រួលដោះស្រាយបញ្ហាជូនតាមលទ្ធភាពជាក់ស្ដែង។
ឆ្លៀតឱកាសនោះដែរយើងត្រូវបន្តរក្សាអនាម័យអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការណ៍ ៣ការពារ ៣កុំ ជាប្រចាំ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print