យុវជនម្នាក់ទំនងអន់ចិត្តឪពុកម្ដាយឈ្លោះគ្នាពេកចងកលើផ្ទះផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនកម្មកររោងចក្រម្នាក់ទំនងអន់ចិត្តឪពុកម្ដាយតែងតែឈ្លោះគ្នាពេកចងកលើផ្ទះបង្កការផ្អើលអ្នកភូមិនិងក្រុមគ្រួសារប្រប្រញាប់ប្រញាល់ជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិ ចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាយុវជនគិតខ្លីមានឈ្មោះ ភោគ វន្ថា  អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចក្រុងសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ដោយសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយមិនមានអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេខណះយុវជននេះបានយកខ្សែពួរពណ៏សរចងនឹងននងផ្ទះ។

បើតាមអ្នកភូមិបានអោយដឹងថាឪពុកម្ដាយយុវជននេះគឺតែងតែមានឈ្លោះប្រកែកគ្នាជាប្រចាំមិនលោះថ្ងៃឡើយដោយនៅយប់កើតហេតុគេលឺសម្លេងយុវជនឈ្មោះភោគ វន្ថា  បាននិយាយទូរសព្ទ័រហូតដល់យប់រំលងអាធ្រាត្ត។

ប្រភពបន្តថាលុះនៅវេលាម៉ោង៧និង៣០នាទីព្រឹកស្រាប់តែមាន
ការផ្អើលថាចងករសម្លាប់ខ្លួននៅលើផ្ទះទើបអ្នកភូមិនិងក្រុមគ្រួសារប្រប្រញាប់ប្រញាល់ជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print