ខេត្តសៀមរាប÷ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំសមត្ថកិច្ចចុះទៅបិទផ្សារចាស់ និងហាងផ្តិតរូបល្អពេញចិត្ត ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន។
លោកអភិបាលរងបានឱ្យដឹងថា ការសម្រេចបិទទីតាំងទាំងពីរនេះ ជាបណ្តោះអាសន្នដោយសារតែមន្រ្តីជំនាញរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ បានទៅពាក់ព័ន្ធទៅទីតាំងនេះ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។
បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់៕
...
ដោយ៖ សូរិយា