អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះបង្រ្កាបជនបរទេស ដែលលាក់ខ្លួនហាងកាហ្វេនិងម៉ាស្សា បានមនុស្សប្រុសស្រី៩នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រី៩នាក់ ក្នុងនោះមានស្រី្តជនជាតិវៀតណាម៧នាក់ បុរសជនជាតិចិនម្នាក់ និងបុរសជនជាតិឥណ្ឌាម្នាក់ដែលកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះបង្រ្កាបតាមហាងលក់កាហ្វេនិងម៉ាស្សាជាច្រើនកន្លែងនៅម្ដុំផែថ្ម ។

ករណីចុះប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្បែរផែថ្ម  តាមបណ្ដោយផ្លូវព្រះសីុសុវត្តិ និងផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីចុះត្រួតពិនិត្យនេះរួចជាលិទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមស្រីចំនួន៧នាក់ ក្នុងនោះមានមនុស្សប្រុស២នាក់ ជនជាតិចិនម្នាក់និងជនជាតិឥណ្ឌាម្នាក់ ហើយត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ដឹកបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

image

image_1

image_2

image_3

image_4

image_5

photo

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print