ប្រជាពលរដ្ឋក្រីក្រ១៣គ្រួសារ នៅសង្កាត់សាក់សំពៅ ទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ចំនួន ១៣គ្រួសារ ក្នុងសង្កាត់សាក់សំពៅ។ ​លោកអភិបាលខណ្ឌដង្កោ បាននាំយកការសាកសួរសុខទុក្ខពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១៣គ្រួសារ​ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ទូទាំងប្រទេស ដែលជានិច្ចកាល​​សម្តេចទាំងពីរតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ​​ទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក អ្នកផ្ទុកមេរោគអេដស៍ ទុរគតជន កុមារកំព្រា​ និងអ្នកជួបគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិ និងអគ្គិភ័យ ជាដើម។ លោកប្រធានកិត្តិយសអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានផងដែរ។ ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខាក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលអំណោយនាថ្ងៃនេះ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យរស់នៅបានយូរអង្វែង និងបន្តមើលការអភិវឌ្ឍរបស់ប្រទេសជាតិតទៅមុខទៀត។ អំណោយដែលត្រូវចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+សារ៉ុង១+ក្រមា១+ភួយ១) និងថវិកា ៦ម៉ឺនរៀល ៕ ជឹម ភារ៉ាដង្កោ

dankor-71

dankor-111

dankor-62

dankor-101

...

dankor-91

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print