ភ្លៀងខ្យល់កន្ទ្រាក់រងផលប៉ះពាល់ផ្ទះ៧៤ខ្នងនៅសង្កាត់ចំនួនបីនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទីក្រុងប៉ោយប៉ែតគីជាទីក្រុងមួយមានវិបត្ត
Covid-19 មិនទាន់ស្រាក់ស្រាន្តហើយអាជ្ញាធរនិងសមត្ថកិច្ខក៏មិនទាន់បានសំរាកនៅឡើយ ក៏ធ្លាក់បន្ទុកមួយ
ទៀតមានភ្លៀងលាយឡំផ្គររន្ទះខ្យល់កន្ទ្រាក់កាលពីរល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះធ្វើឲ្យរងផលប៉ះពាល់ផ្ទះចំនួន៧៤ខ្នងរងការខូច
ខាត ដោយគ្រោះធម្មជាតិ តែទោះយ៉ាងនេះនៅព្រឹកថ្ងៃទី៦ខែឆ្នាំដដែលនេះអាជ្ជាធរនិងសមត្ថកិច្ខកំពុងតែចុះ
ពិនិត្យជាក់ស្ដែងចំពោះផនទះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។
យោងតាមរបាយការរបស់រដ្ឋបាលក្រុងប៉ោយប៉ែតបង្ហាញថាៈ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរំលំផ្ទះប្រជាពលរដ្ឋ សរុប ៧៤ ខ្នងផ្ទះ ក្នុងនោះមាន
សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ
សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ
សង្កាត់ប៉ោយប៉ែត១៦ ខ្នងផ្ទះ
និងផ្សារមង្គលប៉ោយប៉ែត ០១ ខ្នង រលំសង្កាត់លើរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿង ម្ចាស់ផ្សារនិងសមត្ថកិច្ចអាជ្ញាធរកំពុងរុះរើដើម្បីយករថយន្តចេញ ដោយឡែកគ្រោះធម្មជាតិមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។
ប្រភពព័ត៌មានពីផ្សារមង្គលប៉ោយប៉ែតបានឲ្យដឹងថា មានរថយន្តនិងម៉ូតូទំនើបៗមិនតិចជាង១០គ្រឿងនោះទេ ដែលយកមកផ្ញើនៅក្នុងផ្សារខាងលើនេះ។ ដែលផ្សារមង្គលប៉ោយប៉ែតនេះ អាជីវករផ្អាកលក់ដូររាប់ឆ្នាំមកហើយ ចំណែកឯរោងចាំយាម តំបន់បិទខ្ទប់វិញឃើញថា ខ្លះដួល ខ្លះប៉ើងរលំ ធ្វើឲ្យសមត្ថកិច្ចមួយចំនួនទទឹកខ្លួនជោក និងគ្មានកន្លែងសំរាក ត្រូវបានសមត្ថកិច្ច លើសង់ទាំងភ្លៀងបានវិញខ្លះផងដែរ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print