ខេត្តស្វាយរៀង៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង ក្នុងនាមអនុប្រធានក្រុមការងារគណៈបក្សខេត្តចុះជួយឃុំថ្មី និងជាប្រធានក្រុមការងារចុះជួយភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្ត្រាក់។
ការចុះសួរសុខទុក្ខប្រជាពលរដ្ឋបានធ្វើឡើង
នាព្រឹកថ្ងៃទី០៦ ខែឧសភា ២០២១ដោយមានការចូលរួមពីក្រុមការងារជាច្រើននាក់ផងដែរ។
ក្នុងឪកាសនោះលោក ទីវ សុភា សូមអោយបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាស់ ជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ។
ទន្ទឹមនឹងនេះលោកក៏បានជំរុញដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា ថែរក្សាសន្តិភាព រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និង ខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ។
ក្នុងឱកាសលោកទីវសុភា និងក្រុមការងារបានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋ៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្ត្រាក់ដោយ
ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕
ដោយ៖ យឹម សុថាន