អភិបាលរងខណ្ឌចំការមន ថ្លែងថា ក្នុងដំណាក់កាល នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរងខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខនិងការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ ។ ជាក់ស្ដែង រសៀលថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ និងលោក ព្រំ សំខាន់ ប្រធានក្រុម ប្រឹក្សាខណ្ឌ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់បងប្អូនដែលកំពុងមានជីវភាព ខ្វះខាត ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដើមថ្កូវចំនួន ១៨៨គ្រួសារ ។

ក្នុងឱកាសនេះ លោក អភិបាលរងខណ្ឌ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូនប្រកប ដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាក របស់ ប្រជាពលរដ្ឋបានមួយកម្រិត ។

ជាមួយគ្នាននេះ លោក អភិបាលរង ខណ្ឌ ក៏បានលើកឡើងពីការបិទខ្ទប់រាជធានីភ្នំពេញនេះ ដើម្បីកាត់ផ្តាច់ ចរន្តចម្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺទាមទាឲ្យមាន ការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតាដូចមុនវិញ ។

ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅ ផងនោះ លោក អភិបាលរងខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើ យ៉ាងណា ពិនិត្យឱ្យបាន ម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ពលរដ្ឋក្នុងសង្កាត់ផ្សារដើមថ្កូវ
១៨៨គ្រួសារ ក្នុង០១គ្រួសារ ទទួល បាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស ទឹកត្រី១យួរ និងត្រីខ ១យួរ។ ដោយពលរដ្ឋរស់នៅ ក្នុងសង្កាត់ផ្សារដើមថ្កូវចំនួន ១៨៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស និងត្រីខ ១យួរ ៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print