ភំ្នពេញ៖ មានអគ្គិភ័យឆេះផ្ទះអាជីវករលក់ឧបករណ៍អេឡិចត្រូនិច នៅវេលាម៉ោង ០៥:៣០នាទីព្រឹក ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ គេបានលឺសំឡេងស្រែកឲ្យគេជួយ ខណៈ ដែលផ្ទះ អាជីវករលក់ឧបករណ៍អេឡិចត្រូនិច ត្រូវ បាន អណ្ដាតភ្លើងឆាបឆេះខាងលេី ភ្លាមៗនោះប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បាននាំគ្នាជួយយកបំពង់ពន្លត់ អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ កុំឲ្យមានការឆាបឆេះខ្លាំង ជាងនឹង ភ្លាមនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅ សមត្ថកិច្ចប៉ុស្តិ៍ ដេីម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និង ពន្លត់អគ្គីភ័យ ឲ្យចេញមកជួយអន្តរាគមន៍បាញ់ទប់ស្កាត់ នៃការឆាបឆេះខាងលើនេះផងដែរ ។
-ឈ្មោះ អោង លក្ខណារី ភេទស្រី អាយុ៤០ឆ្នាំ ។
-មុខរបរអាជីវករលក់ឧបករណ៍អេឡិចត្រូនិច ។
-មូលហេតុ៖ ឆ្លងចរន្តអគិ្គសនី ។
-ប្រភេទសំណង់៖ ថ្មបេតុងផ្ទះ(ទំហំ០៤ម៉ែត្រ x១៦ម៉ែត្រ)
-ខូចខាតសម្ភារ៖ គ្រឿងអេឡិចត្រូនិចអស់ទាំងស្រុងនឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
-ស្លាប់មនុស្ស ៖ គ្មាន។
-របួសមនុស្ស ៖ គា្មន។
– រថយន្តការិយាល័យអគ្គិភ័យ ចំនួន០៥ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង ០៤ម៉ែត្រគូប ។
– ពន្លត់ចប់ ៖ នៅម៉ោង ០៦:០០នាទីព្រឹកនា ថ្ងៃខែឆ្នាំដដែល ៕
ដោយ៖ ជីណា