ស្រ្តីម្នាក់ស្លាប់ក្រោយពេលជិះម៉ូតូប៉ះជាមួយរថយន្តមួយគ្រឿងដួលបោកក្បាល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលកូចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចចសុីស LX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 បានធ្វើដំណើរតាមបណ្ដាយផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វាចូលមករាជធានីភ្នំពេញ ខណៈដែលឆ្លងស្ពានមកដល់ត្រើយខាងលិច ត្រង់ចំណុចរង្វង់មូលកួចកាណុង ក៏ស្រាប់តែមាននារីម្នាក់វ័យប្រហែល៣០ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-4083 ធ្វើដំណើរស្របទិសគ្នាជាមួយរថយន្ត ភ្លាមនោះក៏ស្រាប់តែប៉ះរថយន្តដួលបោកក្បាលនឹង ថ្នល់ស្លាប់ភ្លាមៗតែម្តង ហើយអ្នកបើករថយន្តឡិចស៉ីស ស៊េរីទំនើប LX570 មិនបានបើករត់គេចខ្លួននោះទេ គឺបាននៅដោះស្រាយជាមួយសមត្ថកិច្ចនៅឯប៉ុស្តិ៍នគរបាលស្រះចក។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុស្វែងរកក្រុមគ្រួសារមកទទួលយកយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print