ចាប់ខ្លួន​ជនដៃដល់ចាក់​សម្លាប់​មិត្តស្រី ជា​អាណិកជន ស្វីសបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖  ឃាតកចាក់សម្លាប់មិត្តស្រីជាអាណិកជនម្នាក់ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថខេត្តបាត់ថំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពី
ចាប់ខ្លួនបានកាលពីល្ងាច​ថ្ងៃទី​៧ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បានឲ្យដឹងថាជនដៃដល់​ដែល​ចាប់ខ្លួន​មានឈ្មោះ ម៉ឺន វិមល ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ គ្មាន​មុខរបរ ពិតប្រាកដ ទីលំនៅ​ភូមិ​ស្នោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្មកាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ ឃុំ ខាងលើរួចរត់​គេចខ្លួនដល់ស្រុកមោងឫស្សី។
ជន​សង្ស័យបាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់ទៅលើមិត្តស្រី ឈ្មោះ ចន្ថា ហ្គោ​រ៉េត (CHANTHA GORRET) អាយុ ៥៦​ឆ្នាំ ជនជាតិ​ស្វី​ស ដើមកំណើត​ខ្មែរ កាន់​លិខិតឆ្លងដែន លេខ X១៨៥៧៩៩៨ មុខរបរ ចូលនិវត្តន៍ប្រាកដមែន។ស្រ្តីរងគ្រោះ បានមក​ជួល​ផ្ទះ នៅ​ចំណុចកើតហេតុ ខាងលើ នាថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។រីឯមូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះជា​មិត្តស្រីដោយសារមិត្តស្រី រករឿង​ឈ្លោះ និង​ប្រច័ណ្ឌ ហើយ​និយាយថា រឿង​ដែល​ជនរងគ្រោះ យក​ខ្លួន​មក​ធ្វើជា​ប្តី សាច់ញាតិ មិន​ពេញចិត្ត ក្រៅពីនោះ ជនរងគ្រោះ ព្យាយាម​រករឿង​ឈ្លោះ​រហូត ទើប​ខ្លួន​ទ្រាំលែងបាន​។
ជាមួយនេះសមត្ថកិច្ចបានដកហូតម៉ូតូម៉ាកហុងដាឃ្លីក ១​គ្រឿង និង​ទូរស័ព្ទ ១​គ្រឿង ហើយបានរៀបចំ​សំណុំរឿងបញ្ជូនទៅ​តុលាការ​នៅថ្ងៃទី៧ ខែ ឧសភា នេះ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print