ក្មេងស្រីជិះកង់ឆ្លងផ្លវត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មបំផុត

ចែករំលែក៖

ខេតក្រចេះ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ជិះកង់បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេុតុ។

ករណី:ករណីគ្រោះថា្នក់ចរាចរណ៍រថយន្តបុកអ្នកជិះកង់នោះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសម្បទានកាំពីឃុំសំបុកស្រុកចិត្របុរី ខេត្តក្រចេះ​។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកអ្នកជិះកង់បណ្ដាលអោយស្លាប់
-ជនរងគ្រោះឈ្មោះគឹម នូណាភេទស្រីអាយុ១០ឆ្នាំជនជាតិខ្មែរជាសិស្សមានទីលំនៅភូមិកើតហេតុ។

អ្នកបើករបរថយន្តឈ្មោះត្រេង គឹមស៊ានហៅនាយស្មាញភេទប្រុសអាយុ៥១ឆ្នាំបើកបរថយន្តកាមរីឆ្លាមពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2D.6942មានទីលំនៅភូមិអូរឬស្សីទី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ហេតុៈការនេះកើតឡើងដោយអ្នកជិះកង់បានធ្វើដំណើរទិសដៅពីជើងទៅខាងត្បូងក្នុងទិសដៅស្របគ្នានៅពីមុខរថយន្តមកដល់ចំណុចកើតហេតុអ្នកជិះកង់ក៏បានជិះឆ្លងកាត់ផ្លូវពីមុខរថយន្តបណ្ដាលឱ្យរថយន្តបុកចំពេញទំហឹងតែម្តង។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរឹបអូសយករថយន្តនិងកង់មករក្សារទុកនៅការិយាល័យចរាចរណ៍រងចាំចាត់ការបន្តសាកសពបានប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print