រដ្ឋជាច្រើននៅអាមេរិកបដិសេធទទួលវ៉ាក់សាំងដោយសារតែសល់ក្នុងស្តុកច្រើន, ចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបាន៣១៧លានដូស

ចែករំលែក៖

ក្នុងពេលដែលប្រទេសជាច្រើនជុំវិញពិភពលោកមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ អាមេរិកបែរជាសល់វ៉ាក់សាំងជាច្រើន ហើយបណ្តារដ្ឋមួយចំនួននៅអាមេរិកមិនទទូលវ៉ាក់សាំងបន្ថែមទៀតឡើយដោយសល់ក្នុងស្តុកច្រើន។ មកទល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំង បាន៤៦%ហើយ និង៣៤%ចាក់បានចាក់រួចរាល់ដូសទីពីរ។
ចំណែកនៅក្នុងប្រទេសចិនវិញ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ៣១៧លានដូសហើយត្រូវបានយកទៅចាក់ជូនប្រជាជននៅទូទាំងប្រទេស។ តួលេខនេះគឺកើនជាង៩លានដូស ពី៣០៨លានដូសដែលបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថាងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។
រយៈពេលចុងក្រោយនេះ សន្ទុះនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗទាំងពីរ គឺវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក WHO អនុម័តទទួលស្គាល់ពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print