ពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះបានទទួលអំណោយពី លោកទេសរដ្ឋមន្រ្តី គន់ គីម និងក្រុមយុវជនបក្សស្រុកអន្លង់វែង

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ ក្រុមការងារយុវជនស្រុក បក្សឃុំអន្លង់វែងនិង បក្សភូមិរំចេកលិច សរុបចំនួន ២៥ នាក់ ដឹកនាំដោយ លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រុកអន្លង់វែង និងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីវេលាម៉ោង ៨:១០ នាទី ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ (ឆេះទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ លោក ម៉ុន បញ្ញា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាសមាជិកក្រុមការងារយុវជនបក្សភូមិ និងប្រពន្ធឈ្មោះ អ៊ុន សំភាស់ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជាជនពិការពីកំណើត ( គរថ្លង់) បច្ចុប្បន្នរស់នៅភូមិ រំចេកលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
និងបាននាំយកអំណោយរបស់ លោកទេសរដ្ឋមន្រ្តី គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ និងអំណោយក្រុមការងារយុវជនបក្សទៅប្រគល់ជូន។
សម្ភារផ្តល់ជូនរួមមាន៖
ថវិកាចំនួន ៥៣០.០០០ រៀល
(ហាសិបបីម៉ឺនរៀលគត់ )
– អង្ករ ២៥គីឡូក្រាម
– មី ១កេះ
– ថ្នាំពេទ្យ ៥ប្រអប់
– ទឹកត្រី ០១ យួរ
– ទឹកស៊ីអីវ០១ យួរ
– សាប៊ូដុសខ្លួន ០១កញ្ចប់, សាប៊ូ កក់សក់០១ដប ,សាប៊ូបោកខោអាវ ១ កញ្ចប់ ,ថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញ០១ឆុត
– កន្ទេល ២ ផ្ទាំង
– សារ៉ុង ៥
– ភួយ ៣
– មុង ៣ ខ្នង
– ខោអាវ ៤ កំផ្លេ
– ខ្នើយ ៤
– ទឹកសុទ្ធ ១០ យួរ
– ត្រីងៀត ១ គីឡូ
សរុបថវិកា ចំនួន ១.២០០.០០០ រៀល
(មួយលានពីររយពាន់រៀលគត់) ។
ពលរដ្ឋរងគ្រោះខាងលើបានសម្ដែងការអរគុណដល់សបុរសធម៌ទាំងអស់ដែលបានយកចិត្ដទុកដាក់ ចូលរួមសាមគ្គីភាពផ្ដល់អំណោយជូនដល់ពួកគាត់៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print