ម្តាយលង់ដំណេក កូនប្រុសចូលលេងទឹកក្នុងអាងបណ្តាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កូនប្រុសជាទីស្រឡាញ់អាយុ៦ឆ្នាំម្នាក់បានលង់ទឹកក្នុងអាងស្លាប់ បន្ទាប់ពីម្ដាយលង់ដំណេកពេលថ្ងៃនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ។  ក្មេងប្រុសរងគ្រោះមានឈ្មោះ វ៉ារី សារ៉ា ភេទប្រុស អាយុ ៦ឆ្នាំ ឪពុក ឈ្មោះវុន វ៉ារី អាយុ៣៩ឆ្នាំ ម្ដាយឈ្មោះ ផុន សុភា អាយុ៣៩ឆ្នាំ នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ក្មេងរងគ្រោះជាកូនទី៣ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា មុនកើតហេតុនោះក្រោយពេលបាយថ្ងៃត្រង់រួចម្តាយក្មេងប្រុសរងគ្រោះបានដេកលង់លក់មួយភាំងស្របពេលនោះកូនប្រុសរបស់គាត់បានទៅងូតទឹកក្នុងអាង គ្រានោះម្ដាយបានក្រោកពីដេកបាត់កូនក៏ដើររកខាងក្រៅផ្ទះមិនឃើញ ទៅមើលក្នុងបន្ទប់ទឹកក្នុងផ្ទះឃើញសពកូនប្រុសអណ្តែតទឹកនៅក្នុងអាងទឹកក្នុងផ្ទះមិនដឹងជាស្លាប់តាំងពីពេលណានោះឡើយ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមការសន្និដ្ឋានអាងទឹកនោះមានកំពស់ជាងប្រហែល១ម៉ែត្រនិងបណ្តោយប្រហែល២ម៉ែត្រ មានទឹកពេញអាង សង្ស័យក្មេងលេងសាប៊ូធ្លាក់ចូលក្នុងអាងឬក៏ឈោងយកផ្តិលបណ្តាលឲ្យរអិលជើងច្រឡោតចូលក្នុងអាងហើយក៏លង់ស្លាប់តែម្តង ។  សពក្មេងប្រុសខាងលើបន្ទាប់ពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យរួចមិនពាក់ពន្ធនឹងករណីឃាត្តកម្មនោះឡើយ ។
។សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print