លោក ខៀវ កាញារីទ្ធ ខ្ញុំនូវតែបន្ដគាំទ្រសកម្មភាព ថែរក្សាអភិរក្សសត្វដំរី នៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានបញ្ជាក់ពីជំហរក្នុងការបន្ត ចូលរួម គាំទ្រ ដល់សកម្មភាពនានារបស់សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដែលបាន ដើរតូនាទី យ៉ាងសំខាន់ ក្នុងការថែរក្សា អភិរក្ស សត្វដំរី នៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់របស់ លោក រដ្ឋមន្រ្ដីនេះបានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ អ្នកស្រី ចិន្តា ក្លេខៃ ប្រធាន សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានជម្រាបពីសកម្មភាពការងារ ដែល សមាគម មូលនិធិ សម្រេចអនុវត្តន៍ បានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងកិច្ចការ ថែរក្សាការពារដំរី ឱ្យរស់នៅក្នុងព្រៃបានយ៉ាងល្អ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដី ការក្រសួងព័ត៌មាន។
អ្នកស្រី ចិន្តា ក្លេ ខៃ បានគោរពស្នើសុំមតិយោបល់បន្ថែមពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដើម្បីបន្តកិច្ច ការងារទៅមុខបន្ថែមទៀត ពិសេសទាក់ទងបញ្ហាថែរក្សា អភិរក្សដំរី នៅក្នុងប្រទេសកម្ពុជា ដោយធ្វើយ៉ាងណា ដើម្បីបង្កាត់ពូជឱ្យដំរី និងបានកើតកូន នៅក្នុងស្រុកខ្មែរ។ អ្នកស្រីបាន បន្ដថា បច្ចុប្បន្ននេះ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នៅខេត្តរតនគិរី បានចិញ្ចឹមដំរី ចំនួន០៣ ក្បាល រួមមាន ញី ០១ ឈ្មោល ០២ ក្បាល ហើយដំរីឈ្មោលបានបង្កាត់ ពូជ ជាមួយដំរី ញី រយៈពេលប្រមាណជាងមួយឆ្នាំរួចហើយ ដែលមកដល់ពេលនេះ ដំរីញី មានអាការៈខុសប្លែក ហាក់ដូចជាពោះធំ។ ដូច្នេះ នៅសល់តែរយៈ ពេលប៉ុន្មាន ខែទៀត និងទទួលបានដំណឹងល្អ ពីដំរី ញី នេះហើយ។
អ្នកស្រី ចិន្តា ក្លេ ខៃ បានជម្រាបជូនពីគម្រោងរៀបចំជារាត្រី សមោសរ ដូចជារៀង រាល់ឆ្នាំ ដើម្បីប្រមូលមូលនិធិ ពីសប្បុរសជននានា សម្រាប់ទុកជួយ ទ្រទ្រង់ដល់ សមា គម មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា។ អ្នកស្រីបានលើកឡើងថា តាមរយៈគម្រោងនេះ ដោយ សារ បញ្ហា នៃការឆ្លងរីក រាល ដាលនៃជំងឺកូវីដ.១៩ ក្រុមការងារ គ្រោងមិនធ្វើជាកម្មវិធី ពេលយប់ ដែលមានអ្នកចូលរួម ច្រើននោះទេ ដោយប្តូរ មកធ្វើពេលថ្ងៃវិញ ដើម្បីងាយ ស្រួល ក្នុងការរៀប ចំសម្រាប់អ្នក ចូលរួម ដោយរក្សាឱ្យមានគម្លាតគ្នា ស្រ បតាមការណែនាំ របស់ ក្រសួងសុខាភិបាល។
អ្នកស្រី ចិន្តា ក្លេ ខៃ បានសម្ដែងនូវការអរគុណចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្រ្តីក្រសួងព័ត៌មាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏ដូចជា សប្បុរស ជន នានា ដែលជានិច្ចកាលតែងបានជួយឧបត្តម្ភគាំទ្រ ដល់សមាគមមូលនិធិ អភិរក្ស ដំរី ខ្មែរ រៃអាវត្តា ក្នុងការថែរក្សា និងការពារសត្វដំរី នៅក្នុងប្រទេសកម្ពុជា ឱ្យបាន គង់វង្ស និង មានច្រើន បន្ថែមទៀតទៅថ្ងៃអនាគត៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print