អុីស្រាអែលវាយប្រហារហ្គាហ្សាសម្លាប់២០នាក់

ចែករំលែក៖

កាលពីថ្ងៃទី ១០ខែឧសភា អុីស្រាអែល បានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សា ជាការតបតទៅទៅលើក្រុមហាម៉ាស់ដែលបានបាញ់មីស៊ីលទៅលើទឹកដីអុីស្រាអែល។
សារព័ត៌មាន CAN បានដកស្រង់សម្តីមន្ត្រីនៅហ្គាហ្សា ដែលបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស២០នាក់ស្លាប់ ក្នុងនោះមានកុមារ៩នាក់ និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ ។ ក្រៅពីនេះនៅមានអ្នករងរបួស ៦៥នាក់ផងដែរ។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតាន់ យ៉ាហ៊ូ បានព្រមានថា ក្រុមហាម៉ាស់ បានឆ្លងផុតបន្ទាត់ក្រហម ក្រោយបាញ់មីស៊ីលទៅលើតំបន់ហ្សេរុយសាឡឹម ដូច្នេះ​

អុីស្រាអែលត្រូវតែតបតវិញ។
កម្លាំងទាហានការពារអុីស្រាអែល បានប្រកាសឲ្យដឹងថា មានមីស៊ីលដល់ទៅ១៥០ដើមបាញ់ទៅលើទឹកដីអុីស្រាអែល ប៉ុន្តែត្រូវមីស៊ីលការពាររបស់អុីស្រាអែលបាញ់កម្ទេច។ កម្លាំងមីស៊ីលអុីស្រាអែល បានវាយប្រហារកម្ទេចទីតាំងមីស៊ីលរបស់ក្រុមហាម៉ាស់ និងផ្លូវក្រោមដី នៅតំបន់ហ្គាហ្សា។
ការប្រឈមមុខតានតឹងរវាងអុីស្រាអែលនិងក្រុមហាម៉ាស់កើតឡើងក្រោយពីមានការប៉ះទង្គិចគ្នារវាង កម្លាំងប៉ូលិសអុីស្រាអែលនិងក្រុមជនជាតិប៉ាឡេស្ទីននៅព្រះវិហារ Al Aqsa ស្ថិតនៅទីក្រុងបុរាណហ្សេរុយសាឡឹម៕ ដោយ៖ធីរីណា


តំបន់មួយនៅហ្គាហ្សាត្រូវបានវាយប្រហារដោយអ៊ីស្រាអែល។ រូបភាព៖ Twitter

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print