សារព័ត៌មាន TTXVN បានផ្សាយថា មន្ត្រីថៃបានសម្រេចបង្កើនសកម្មភាពការពារតាមព្រំដែនដោយបានបង្កើតទីតាំងត្រួតពិនិត្យ យាមល្បាតនៅតំបន់ព្រំដែនភាគខាងជើង និងខាងត្បូង ដើម្បីទប់ស្កាត់ការឆ្លងកូវិដ១៩ ។
មេបញ្ជាការកងទ័ពថៃលោក Suwat Jangyodsuk បានចេញបញ្ជាឲ្យកម្លាំងការពារតាមព្រំដែនបង្កើនសកម្មភាពយាមល្បាតទប់ស្កាតការឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ ក្នុងពេលដែលប្រទេសនេះកំពុងតែទប់ស្កាត់រលក់ទី៣នៃការឆ្លងកូវីដ ១៩។
តាមការលើកឡើងរបស់អធិការរងស្នងការប៉ូលិសថៃ លោក Damrongsak Kittiprapat បានលើកឡើងថា កម្លាំងប៉ូលិស នឹងសហការយ៉ាងជិតស្និទជាមួយមន្ត្រីក្នុងតំបន់ទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់ ។ លោកបន្តទៀតថា ក្រៅពីព្រំដែន ទីតាំងត្រួតពិនិត្យនឹងត្រូវដាក់បន្ថែននៅក្នុងក្នុងទឹកដីថៃ ទប់ស្កាត់អ្នកឆ្លងដែនខុសច្បាប់។ អ្នកដែលឆ្លងដែនខុសច្បាប់នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន ហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ ហៅកាត់ថា CCSA បានចេញផ្សាយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ថា ប្រទេសរបស់ខ្លួន មានអ្នកជំងឺកូវីដ១៩ស្លាប់ចំនួន ៣១នាក់បន្ថែមទៀត។
ក្រៅពីនេះ អាជ្ញាធរថៃ ក៏បានប្រកាសពីការឆ្លងថ្មីចំនួន ១ ៩១៩នាក់ទៀតដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយកន្លងទៅនេះ។ ថៃ មានអ្នកកើតកូវីដ១៩ សរុបកើនដល់ជាង ៨ម៉ឺន ៧ពាន់នាក់ហើយ៕
ប្រជាជនរងចាំមើលគំរូដើម្បីធ្វើតេស្តិ៍Covid -១៩ នៅទីក្រុងបាងកកប្រទេសថៃ។ រូបថត៖ AFP /ttxvn