WHOបញ្ចាក់ថា កូរ៉េខាងជើងមិនទាន់មានករណីឆ្លងកូវីដ១៩ ម្នាក់ណាឡើយ

ចែករំលែក៖

ខណៈប្រទេសជាង២០០ជុំវិញពិភពលោកមានករណីឆ្លងកូវីដ ១៩ សរុប កើនឡើងដល់ទៅ១៥៩,៦លាននាក់ និងស្លាប់ជាង ៣,៣ លាននាក់ ប៉ុន្តប្រទេសកូរ៉េខាងជើង មិនមានករណីឆ្លងម្នាក់ណាឡើយ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មកទល់ពេលនេះកូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ១៩ ម្នាក់ណាឡើយ។ តាមការប្រកាសរបស់អង្គការ WHO កូរ៉េខាងជើង បានធ្វើតេស្តរកកូវីដ១៩ ទៅលើពលរដ្ឋចំនួន ២៦ពន់នាក់ ហើយអ្នកទាំងទាំងនោះអវិជ្ជមានទាំងអស់ ។
តាមការវាយតម្លៃរបស់ក្រុមឯកទេស ការដែលកូរ៉េខាងជើងមិនមានករណីឆ្លងកូវីដ ១៩ម្នាក់ណាដោយសារតែប្រទេសនេះបានគ្រប់គ្រងការឆ្លងតឹងតែងបំផុត បិទប្រទេសទាំងមូលតាំងពីពេលដំបូង។ កាលពីខែកក្កដា ឆ្នាំ២០២០ កូរ៉េខាងជើងបានបិទខេត្ត Keasong ទាំងមូលក្រោយមានពលរដ្ឋម្នាក់មកពីកូរ៉េខាងត្បូង។
សារព័ត៌មាន Rodong Sinmun កាលពីថ្ងៃទី ១០ខែឧសភា បានផ្សាយថា បណ្តាស្ថានប័ន អង្គភាព …ត្រូវចាត់ទុកថាសកម្មភាពទប់ស្កាត់កូវីដ១៩ គឺជារឿងសំខាន់បំផុត ដែលត្រូវតែទប់ស្កាត់ ឲ្យបានល្អបំផុត មិនអាចធ្វេសប្រហែសបានឡើយ៕

...

រូបភាព៖ KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print