អាមេរិកចំណាយប្រាក់១៤០ពាន់លានដុល្លារ ក្នុងមួយខែៗ ការពារកូនរបស់លោកត្រាំ

ចែករំលែក៖

ក្រុមចារកិច្ចអាមេរិកត្រូវចំណាយប្រាក់ យ៉ាងតិច១៤០ ពាន់ដុល្លារ ក្នុងមួយខែដើម្បីការពារកូនច្បងរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ ចាប់តាំងពីលោក បញ្ចប់តំណែងចាកចេញពីសេតវិមាន។ ក្នុងរយៈពេល មួយខែៗ កូនរបស់លោកត្រាំធ្វើដំណើរជាច្រើន បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពការពារ នឹងត្រូវចំណាយជាច្រើន ។
តាមសារព័ត៌មាន Citizens for Ethics បានផ្សាយថា កូនៗពេញវ័យរបស់លោកត្រាំ ធ្វើដំណើរជាច្រើន បង្កផលលំបាកនិងត្រូវចំណាយប្រាក់ពន្ធរបស់ពលរដ្ឋជាច្រើន សម្រាប់សកម្មភាពការពារសុវត្ថិភាព។
អង្គការ CREW បានដកស្រង់របាយការណ៍ របស់ក្រុមចារកិច្ចអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេល ៣០ ថ្ងៃក្រុមសន្តិសុខត្រូវចំណាយប្រាក់ដល់ទៅ ១៤០.០០០ ដុល្លារសម្រាប់ការពារកូនរបស់លោកត្រាំ ក្រោយចាកចេញពីសេតវិមាន ។ នោះមិនគិតប្រាក់ចំណាយសម្រាប់ការទៅសម្រាក់នៅ Bedminster, Palm Beach និង Briarcliff, New York ដែលជាទីតាំងរបស់លោកត្រាំ ។ ប្រសិនបើត្រូវចំណាយប្រាក់ការពារនៅទីនោះទៀត នឹងមានច្រើនជាងនេះ។
របាយការណ៍របស់ក្រុមចារកិច្ចអាមេរិក បានបង្ហាញឲ្យឃើញថា ការធ្វើដំណើររបស់កូនៗលោកត្រាំ គឺចំណាយប្រាក់អស់ ៥២.០០០ដុល្លារ ចំណែកប្រាក់ចំណាយសម្រាប់ការស្នាក់នៅក្នុងរយៈពេល៣០ ថ្ងៃអស់ដល់ទៅ ៨៨.០០០លានដុល្លារ។
តាមការលើកឡើងរបស់អង្គការ CREW ប្រសិនបើ ការធ្វើដំណើររបស់កូនៗលោកត្រាំនៅតែ មមាញឹកបែបនេះប្រាក់ចំណាយ ក្រោយបញ្ចប់អាណត្តិប្រធានាធិបតី អាចកើតឡើងដល់ទៅ១លានដុល្លារ។
ចំណែកប្រាក់ការពារពេលលោកត្រាំធ្វើដំណើរវិញ ក្នុងរយៈពេល ៣ឆ្នាំ គឺច្រើនជាង១២លើកនៃប្រាក់ចំណាយសម្រាប់ ការពារលោកអូបាម៉ា ធ្វើដំណើររយពេល៧ឆ្នាំ ។ ក្រុមចារកិច្ចការពារសុវត្ថិភាពជូនគ្រួសារលោកត្រាំ ធ្វើដំណើរប្រមាណ៤០០០ លើក រយៈពេលកន្លងមក៕

...

រូបភាព៖ Citizens for Ethics.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print