វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់រុស្ស៊ី Sputnik V បានបញ្ជូនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ។ វ៉ាក់សាំងរាប់រយលានដូសក្នុងចំណោមនោះបានបិទស្លាកសញ្ញាថា«Made in china»។
ក្នុងខែកន្លងមក ក្រុមហ៊ុនចិនបានផលិតវ៉ាក់សាំង Sputnik V ចំនួន២៦០ លានដូស ដែលជាប្រភេទវ៉ាក់សាំងទទួលបានការអនុម័តឲ្យប្រើប្រាស់នៅក្នុប្រទេសចំនួន ៦០ជុំវិញពិភពលោក ក្នុងនោះមានប្រទេស ម៉ិចស៊ីកូ ឥណឌា និង អាហ្សង់ទីន ជាដើម។
កិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងចិន គឺជានិមិត្តសញ្ញានៃការចាប់ដែសម្ព័ន្ធមិត្តវ៉ាក់សាំង រុស្ស៊ី-ចិន ដើម្បីជួយដល់ប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ ដែលត្រូវបណ្តាលប្រទេសលោកខាងលិចបោះបង់មិនចែកចាយវ៉ាក់សាំងរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះឡើយ។
តាមការស្រាវជ្រាវរបស់មហាវិទ្យាល័យ Duke របស់អាមេរិក បានបង្ហាញឲ្យឃើញថា ប្រទេសដូចជា កាណាដា អង់គ្លេស នូវែលសាឡង់ … បានរក្សាវ៉ាក់សំាងទុក ជាច្រើន គឺលើសពីចំនួនពលរដ្ឋដល់ទៅ ៣ដង ខណៈប្រទេសជាច្រើននៅជុំវិញពិភពលោកមិនមានវ៉ាក់សាំងប្រើប្រាស់ឡើយ ។
អ្នកឯកទេសវិភាគស្តីពីទំនាក់ទំនង រុស្ស៊ី-ចិន ដែលជាអតីតមន្ត្រីការទូតអូស្ត្រាលីប្រចាំនៅទីក្រុងមូស្កូ បានឲ្យដឹងថា ប្រទេសចិននិងរុស្ស៊ី បានមើលឃើញឱកាសយ៉ាងល្អ សម្រាប់ពង្រីកឥទ្ធិពលនៅលើពិភពលោក ។ មិនតែប៉ុណ្ណោះចិននិងរុស្ស៊ីចង់បង្ហាញឲ្យពិភពលោកបានដឹងថា លោកខាងលិចពិតជាអាត្មានិយម គិតតែពីប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ។
អ្នកឯកទេសបានបញ្ជាក់ថា« ចិនបានផ្តល់សារទៅកាន់ពិភពលោកថា យើងយល់ពីទុក្ខកង្វល់របស់អ្នក យើងមិនម៉ែនជាប្រទេសមហាអំណាចដូចលោកខាងលិច … តែយើងនៅទីនេះដើម្បីជួយអញនក ។
តាមតួលេខរបស់មហាវិទ្យាល័យ Duke ប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន ដូចជាអាហ្សងទីន មិនអាចបញ្ជាទិញវ៉ាក់សាំង របស់អាមេរិក បានឡើយ។ ជាមួយគ្នានេះ អាហ្សង់ទីន បានទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន៣០ លានដូស និង ស៊ីណូហ្វាមរបស់ចិន ៣លានដូស ។ ប្រទេសតួលគីបានទិញវ៉ាក់សាំងរបស់ចិន ដល់ទៅ ១០០លានដូស ប្រភេទស៊ីណូវ៉ាក់ គឹជាប្រទេសទិញច្រើនលំដាប់ទីពីរបន្ទាប់ពីឥណ្ឌូនេស៊ីដែលទិញវ៉ាក់សាំងស៊ីណូវ៉ាក់រហូតដល់១២៥លានដូស ។
ចិននិងរុស្ស៊ី មិនត្រឹមតែលក់វ៉ាក់សាំងដល់ប្រទេសក្រីក្រនោះឡើយ ប្រទេសទាំងពីរថែមទាំងផ្តល់ជំនួយ វ៉ាក់សាំងដោយឥត់គិតប្រាក់ទៀតផង ខណៈប្រទេសលោកខាងលិចយកវ៉ាក់សាំងទៅរក្សាទុកចោលមិនព្រមចែកចាយចាក់ជូនពលរដ្ឋជុំវិញពិភពលោក៕
រូបភាព៖ TTXVN