ខ្សែការពារហុល្លង់ Virgil van Dijk នឹងមិនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះទេ

ចែករំលែក៖

ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហម Liverpool និងជាកីឡាករជម្រើសជាតិហុល្លង់ Virgil van Dijk បានសំរេចចិត្តឈប់លេងឲ្យហុល្លង់ក្នុងព្រឹត្តិការណ៍យូរ៉ូនៅរដូវក្តៅនេះ។

សារព័ត៌មាន BBC Sport បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំរូបនេះកំពុងជាសះស្បើយពីការវះកាត់បន្ទាប់ពីទទួលរងរបួសសរសៃពួរជង្គង់កាលពីខែតុលាកន្លងទៅ

ប្រធានក្រុមជម្រើសជាតិហុល្លង់ Van Dijk បាននិយាយថា ខ្ញុំមានអារម្មណ៍ថារាងកាយគឺជាការសម្រេចចិត្តត្រឹមត្រូវដែលខ្ញុំបានសំរេចចិត្តមិនទៅលេងព្រឹត្តិការណ៍យូរ៉ូ និងឈានទៅរកការស្តារនីតិសម្បទាដំណាក់កាលចុងក្រោយរបស់ខ្ញុំនៅពេលបិទរដូវកាល វាលំបាកណាស់ប៉ុន្តែខ្ញុំដឹងពីសុខភាពរបស់ខ្ញុំ”

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដាដែលត្រូវបានពន្យារពេលមួយឆ្នាំកាលពីឆ្នាំ២០២០ដោយសារតែជំងឺកូវីដ១៩ឆ្លងរាលដាលជាសកល

កីឡាករ Van Dijk បាននិយាយនៅលើគេហទំព័ររបស់ក្រុម Liverpool ថា ខ្ញុំគិតថាការសម្រេចចិត្តមិនទៅគឺជាការសម្រេចចិត្តត្រឹមត្រូវនៅក្នុងគម្រោងដ៏អស្ចារ្យ ខ្ញុំពិតជាខកខានក្នុងការឈ្នះពានរង្វាន់អឺរ៉ុបនិងដឹកនាំប្រទេសរបស់ខ្ញុំនៅទីនោះ ប៉ុន្តែអ្វីៗត្រូវតែទទួលយក យើងទាំងអស់គ្នាត្រូវតែទទួលយកវា។ខ្ញុំគិតថាការសំរេចចិត្តមិនទៅគឺជាការសម្រេចចិត្តត្រឹមត្រូវនៅក្នុងគ្រោងការណ៍ធំៗ” 

អវត្តមានរបស់ខ្សែការពារ Van Dijk សម្រាប់ក្រុម Liverpool ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៦ នៃក្របខ័ណ្ឌ Premier League ខណៈដែលពួកគេកំពុងព្យាយាមដើម្បីដណ្តើមបានកៅអីក្នុងក្របខ័ណ្ឌ Champions League នោះបានរងនូវការរងរបួសរយៈពេលវែង ជាមួយខ្សែការពារកណ្តាល Joe Gomez និង Joel Matip ផងដែរ ។

ឥឡូវនេះកីឡាករសញ្ជាតិហុល្លង់រូបនេះនឹងផ្តោតសំខាន់លើ គោលដៅប្រាកដនិយមនៃការវិលត្រឡប់សម្រាប់រដូវកាលខាងមុខជាមួយ Liverpool ដោយ ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print