អតីតមន្ត្រីសាធារណរដ្ឋ ជាង ១០០រូបចង់បង្កើតគណបក្សនយោបយថ្មី

ចែករំលែក៖

អតីតមន្ត្រីគណបក្សសាធារណរដ្ឋ មានគម្រោងចុះហត្ថលេខាលើលិខិតស្នើគណបក្សសាធារណរដ្ឋ បញ្ចប់ទំនាក់ទំនងជាមួយអតីតប្រធានាធិបតីដូណាល់ ត្រាំ បើមិនដូច្នោះទេ នឹងផ្តាច់ខ្លួនបង្កើនគណបក្សថ្មី។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ១៣ខែឧសភាបានផ្សាយថា «អតីតមន្ត្រីគណបក្សសាធារណរដ្ឋនឹងចុះហត្ថលេខាលើលិខិត ដែលមានឈ្មោះថា ការអំពាវនាវផ្លាស់ប្តូរអាមេរិក»។ អតីតមន្ត្រី រួមទាំងសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ចង់ឲ្យគណបក្សវិលត្រឡប់មក នយោបាយដឹកនាំតាមបែបប្រពៃណី បញ្ចប់ការវិវាទ បែកបាក់គ្នា។
មន្ត្រីសំខាន់ៗនៅក្នុងគណបក្ស សាធារណរដ្ឋ ដែលចូលរួម នៅក្នុងលិខិតស្នើខាងលើ មាន អតីតអភិបាលរដ្ឋ Tom Ridge, Christine Todd Whitma, អតីតរដ្ឋមន្ត្រី Mary Peters, អតីតតំណាងរាស្ត្រ Charlie Dent, Barbara Comstock, Reid Ribble និង Mickey Edwards។
ក្រុមអតីតមន្ត្រីខាងលើ ធ្លាប់បានព្រមានកាលពីខែកុម្ភៈ ក្រោយអំពើហិង្សានៅវិមានកាពីតូលកាលពីថ្ងៃទី ៦ខែមករា ពេលក្រុមបាតុករគ្រាំទ្រលោកត្រាំ ប្រើហិង្សាវាយប្រហាររដ្ឋសភា ដើម្បីរារាំងការបោះឆ្នោតគាំទ្រលោក បៃឌិនជាប់ឆ្នោត ។
លោក Miles Taylor បានបញ្ជាក់ថា«គណបក្សសាធារណរដ្ឋ បានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយនេះជាពេលវេលាត្រូវរៀបចំឡើងវិញដោយលុបចេញអ្នកមានទស្សនជ្រុលនិយម ដើម្បីបង្រួបបង្រួមគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print