តំណាងអយ្យការដោះលែងលោក សាន្ត ប៊ុនធឿន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានកសាង​សំណុំរឿងបញ្ជូនលោក សាន្ត ប៊ុនធឿន អ្នកកាសែតក្នុងស្រុកម្នាក់ដែលជិះម៉ូតូ អត់ស្លាក​លេខ មិនពាក់មួកសុវត្ថិភាពស្រវឹងមានជាតិអាល់កុលហួសកម្រិត ព្រមទាំងប្រមាថថ្នាក់ដឹក​នាំកំពូលរាជរដ្ឋាភិបាលទៅសាលាដំបូងរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៦ លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី​​ភ្នំពេញ បានសម្រេចដោះ​លែងឲ្យលោកសាន្តប៊ុនធឿនមានសេរីភាពវិញហើយ ។ ប៉ុន្តែមិនមែនមានន័យថា លោក​សាន្ត ប៊ុនធឿន រួច​ផុតពី​បទល្មើសនោះទេគឺត្រូវចូលខ្លួនទៅតុលាការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះដើម្បីជំនុំជម្រះពាក់ព័ន្ធនឹងបទល្មើសបើកបរមានជាតិស្រវឹងមានកម្រិតអាល់កុលខ្ពស់ដល់ទៅ ០,៦៤ មួយមិល្លិលីត្រខ្យល់ឯណោះ។

លោក សាន្ត ប៊ុនធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអស់រយៈពេល២ថ្ងៃគឺតាំងពីយប់ថ្ងៃ​ទី៩-១១ ខែមីនា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យក្នុងករណីដែលលោកជិះ​ម៉ូតូអត់ស្លាក​លេខ មិនពាក់មួកសុវត្ថិភាព ស្រវឹងមានជាតិអាល់​កុលហួសកម្រិតព្រមទាំង​ប្រមាថ ថ្នាក់ដឹក​នាំកំពូលរាជរដ្ឋាភិបាល ហើយការដោះលែងឲ្យ​នៅក្រៅ​ឃុំជាបណ្តោះ​អាសន្ន​នេះ ធ្វើឡើងបន្ទាប់ពីលោកបានសារភាពកំហុសឆ្គង​និងបាន​តម្កល់​ប្រាក់ចំនួន៤លានរៀល​នៅ​តុលាការ​ផងដែរ ៕ ប្រាថ្នា

20160310234307

20160310234309

...

20160310234326

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print