ជនរងគ្រោះចង់បានយុត្តធម៌ខណៈជនបង្ក៩នាក់លើកគ្នាទៅវាយដល់ផ្ទះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនរងគ្រោះពីរនាក់បងប្អូនជីដូនមួយនិងគ្នា ត្រូវបានក្រុមមនុស្ស៩នាក់ លើកគ្នាមកវ៉ៃកាប់ចាក់ដល់ក្នុងផ្ទះបណ្តាលអោយរងរបួសធ្ងន់ ។ ហេតុការណ៍នេះកេីតហេតុនៅយប់មិញវេលាម៉ោង០៧យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្ទះជនរងគ្រោះភូមិពោធិរោងលេីឃុំកោងកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ។

ប្រភពបានអោយដឹងថា ជនបង្ករឈ្មោះ ម៉ាត់ យ៉ាសុីន អាយុ៣១ឆ្នាំជនជាតិឥស្លាមមានបក្សពួក៩នាក់ ក្រោយបង្កហេតុរត់គេចខ្លួន ។

ចំណែក ជនរងគ្រោះឈ្មោះ ទាំ កៃអាយុ៤៥ឆ្នាំ ចំណែកប្អូនស្រីជីដូនមួយ ឈ្មោះ ទាំ ញ៉ អាយុ៣៤ឆ្នាំ ជនជាតិឥស្លាមរស់នៅភូមិកេីតហេតុខាងលេីទាំងអស់គ្នា ។

ប្រភពបានអោយដឹងទៀតថា ក្រុមជនបង្ករបានមកវាយជនរងគ្រោះទាំង២នាក់បងប្អូនដល់ក្នុងផ្ទះរបស់ជនរងគ្រោះតែម្ដង ។

ជាមួយនិងអំពើព្រៃផ្សៃមិនញញើតច្បាប់ទម្លាប់របស់ជនបង្ករនេះ ជនរងគ្រោះសំណូមពរទៅសម្មតកិច្ចជំនាញមេត្តារកយុត្តិធម៌ឱ្យដល់ខ្លួនផង ។

ករណីនេះបច្ចុប្បន្ន នគរបាលបុស្តិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print