​សាលា​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​១០​ទីតាំង​ទៀត​ នៅ​ពាក់កណ្ដាល​ខែមីនា​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​១០​ទីតាំង​បន្ថែម​ទៀត​ ក្នុង​ចំណោម​ភ្លើងស្តុប​ថ្មី​សរុប​ទាំងអស់​១០០​ទីតាំង​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែមីនា​ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នានា​លើ​គម្រោង​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ មន្ត្រី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៦​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ប្រជុំ​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​គម្រោង​ដំឡើង​ភ្លើងស្តុប​ចំនួន​១០០​កន្លែង​ ជាមួយ​តំណាង​អគ្គិសនី​ រដ្ឋាករទឹក​ ប្រៃសណីយ៍​ និង​ក្រុមហ៊ុន​ខ្សែកាប​។​

ការដ្ឋាន​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​១០​ទីតាំង​ ដែល​គ្រោង​នឹង​ដំឡើង​នេះ​ រួម​មាន​ទី​១​ ចំណុចប្រសព្វ​ផ្លូវ​លេខ​៥៩៨​ ផ្លូវ​លេខ​៥៩២​ និង​ផ្លូវ​លេខ​៣៣៧,​ ទី​២​ ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ និង​ផ្លូវ​លេខ​២៦១,​ ទី​៣​ ចំណុចប្រសព្វ​មហាវិថី​ព្រះ​មុនី​វង្ស​ និង​ផ្លូវ​លេខ​៨០,​ ទី​៤​ ចំណុចប្រសព្វ​មហាវិថី​ព្រះ​មុនី​វង្ស​ និង​ផ្លូវ​លេខ​៨៦,​ ទី​៥​ ចំណុចប្រសព្វ​តិ​រិ​វិ​ថី​ស៊ី​សុវត្ថិ​ និង​ផ្លូវ​លេខ​១១០,​ ទី​៦​ ចំណុចប្រសព្វ​តិ​រិ​វិ​ថី​ស៊ី​សុវត្ថិ​ និង​ផ្លូវ​លេខ​១៥៤,​ ទី​៧​ ចំណុចប្រសព្វ​មហាវិថី​ព្រះ​សីហ​នុ​ និង​មហាវិថី​ព្រះ​មុនី​វង្ស​,​ ទី​៨​ ចំណុចប្រសព្វ​មហាវិថី​ព្រះ​សីហ​នុ​ និង​ផ្លូវ​លេខ​១០៥,​ ទី​៩​ ចំណុចប្រសព្វ​មហាវិថី​មហាវិថី​ព្រះ​មុនី​រេ​ត​ និង​ផ្លូវ​លេខ​៣៣៨​ និង​ទី​១០​ ចំណុចប្រសព្វ​ផ្លូវ​លេខ​២៧១​ និង​វិ​ថី​ទេព​ផ​ន​ ៕​ វិបុល

sew

...

sew (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print