ការវាយប្រហារគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅហ្គាហ្សា កាន់តែតានតឹងខ្លាំងឡើង ហើយប្រព័ន្ធការពាររបស់អ៊ីស្រាអែលពិតជាអសមត្ថភាពទប់ស្កាត់រ៉ុក្កែតបាញ់ចេញពីហ្គាហ្សា ។ ប៉ុន្មានថ្ងៃចុងក្រោយនេះមានរ៉ុក្កែតធម្មតាប្រមាណ១៥០០ដើមវាយប្រហារចូលទឹកដីអ៊ីស្រាអែល។ ក្នុងពេលចាំបាច់អ៊ីរ៉ង់ នឹងប្រើប្រាស់«ព្យុះមីស៊ីល ២ម៉ឺនដើមវាយប្រហារអ៊ីស្រាអែល ក្នុងរយៈពេលតែ ២ម៉ោងប៉ុណ្ណោះ។
អ្នកឯកទេសវិភាគ Avia-Pro បានលើកឡើងថា ក្នុងសង្គ្រាមវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នាពេលបច្ចុប្បន្ន គឺអ៊ីស្រាអែលមិនបានទម្លាក់កំហុសដល់អ៊ីរ៉ង់ដូចកាលពីមុននោះឡើយ ក្រោយការបាញ់រ៉ុក្កែត ជាង១ពាន់គ្រាប់ចូលទឹកដីអ៊ីស្រាអែល ធ្វើឲ្យប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែលត្រូវខាតបង់ជាច្រើន ។ ប្រសិនបើអ៊ីរ៉ង់ បាញ់សមីស៊ីល២ម៉ឺនដើមចូលទឹកដីអ៊ីស្រាអែលទៀតនោះគឺជារឿងអាក្រក់បំផុតសម្រាប់ប្រទេសនេះ ។
អ្នកឯកទេស Avia-pro បញ្ជាក់ទៀតថា «កម្លាំងទាហានអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅប៉ាឡេស្ទីនគឺមិនអាចប្រៀបផ្ទឹមគ្នាបានឡើយ ប៉ុន្តែអ៊ីស្រាអែល ត្រូវខាតបង់រាប់ពាន់លានដុល្លារដោយការវាយប្រហារនោះ។ ពាក់ព័ន្ធអ៊ីរ៉ង់វិញ បើប្រទេសនេះបាញ់មីស៊ីលទំនើបៗដល់ទៅ២ម៉ឺនដើមក្នុងពេល២ម៉ោងទៅលើប្រទេសអ៊ីស្រាអែល គឺមិនមានប្រព័ន្ធការពារណាមួយអាចរារាំងបានឡើយ។ ទាំងនោះហើយបានជាអ៊ីស្រាអែល មិនធ្វើឲ្យស្ថានភាពកាន់តែតានតឹងជាមួយអ៊ីរ៉ង់នាពេលនេះឡើយ»។
នៅពេលនេះដែរ ប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា បានបង្ហាញពីការសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន ជួយដល់ប្រទេសនេះទប់ទល់ការវាយប្រហារពីអ៊ីស្រាអែល ។ កន្លងមកប្រទេសតួកគី បានប្រកាសថាអាចនឹងបញ្ជូនកម្លាំងទាហានទៅកាន់ហ្គាហ្សា ដើម្បីទប់ទល់ជាមួយកម្លាំងទាហានអ៊ីស្រាអែល។
គិតមកដល់ល្ងាចថ្ងៃទី១៣ខែឧសភា មានជនជាតិប៉ាឡេស្ទីន៨៣នាក់ហើយបានស្លាប់ ក្នុងការវាយប្រហារពីអ៊ីស្រាអែល ក្នុងនោះមានកុមារ ១៧នាក់ និងស្ត្រី៧នាក់ ក្រៅពីនេះក៏មានអញនករងរបួស ៤៨៧នាក់៕
រូបភាព៖ doanhnghiepvn