ខេត្តស្វាយរៀង៖ គ្រឿងឧភោគបរិភោគនិងថវិការដែលជាអំណោយ របស់លោកណុបចំរើន អភិបាលក្រុងស្វាយរៀង ត្រូវបាន លោកសាំងឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមក្រុងស្វាយរៀង ប្រគល់ជូនដល់លោកថតភារះ សហការីសារព័ត៏មានប្រចាំខេត្ត ដែលមានការខ្វះខាតក្នុងកំឡុងការីករាលដាលជម្ងឺកូវីត១៩នាព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១។
លោក សាំង ឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមក្រុងស្វាយរៀង បានអោយដឹងថាដោយមើលឃើញពីការរស់នៅរបស់លោកថតភារះ សហការីសារព័ត៏មានប្រចាំខេត្តដែលមានទីលំនៅក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀង
ដោយជីវភាពមានការខ្វះខាតក្នុងកំឡុងការីករាលដាលជម្ងឺកូវីត១៩ទើបលោកអភិបាលក្រុង បានចាត់អោយរូបលោក យកគ្រឿងឧភោគបរិភោគ មានដូចជាអង្ករ៥០គីឡូក្រាមទឹកស៊ីអុីវ ទឹកត្រី អំបឹលម៉ាស់មួយប្រអប់និងបន្ថែមថវិការ របស់លោកផ្ទាល់៥ម៉ឺនរៀល ប្រគល់អោយលោកថតភារះនិងក្រុមគ្រួសារសម្រាប់ចាត់ចែងប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
ក្នុងឪកាសនោះលោកថតភារះ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោកណុបចំរើនអភិបាលក្រុងស្វាយរៀងក៏ដូចជា លោកសាំងឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមក្រុងស្វាយរៀង
អ៊ំពូមីងបងៗ មិត្តភក្រ្ត័ ដែលមាន ចិត្តសប្បុរសធម៏ជួយឧបត្ថមថវិការ ក៏ដូចជាសម្ភារះមួយចំនួន នាពេលនេះក៏ដូចជាកន្លងមកដល់លោកនិងក្រុមគ្រួសារនិងសូមជូនពុទ្ធពរ ទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន