អឺរ៉ុបខាងកើតអាចឈានដល់កិច្ចព្រមព្រៀងអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ធ្វើដំណើរឆ្លងដែនបាន

ចែករំលែក៖

ប្រទេសចំនួន៥ នៅតំបន់អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាល ដែលមានប្រទេសឆេក ស្លូវ៉ាគី ហុងគ្រី អូទ្រិស កំពុងតែត្រួតពិនិត្យទៅលើកិច្ចព្រមព្រៀងពហុភាគីអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ ធ្វើដំណើរឆ្លងដែនបានដោយសេរី។
កិច្ចព្រមព្រៀងធ្វើដំណើរខាងលើ នឹងអនុវត្តនៅរដូវក្តៅនេះ ដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញ។ ចំណែកប្រទេសអឺរ៉ុបទាំង២៧ក៏មានគម្រោងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងផងដែរ ជូនដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។
រដ្ឋមន្ត្រីការបរទេសឆេក លោក Jakub Kulhanek បានឱ្យដឹងថា ប្រទេសរបស់លោក និងប្រទេសផ្សេងទៀតក្នុងតំបន់ត្រូវធ្វើគ្រប់យ៉ាងដើម្បីឲ្យរដូវក្តៅខាងមុខ ពលរដ្ឋអាចធ្វើដំណើរកម្សាន្តបាន ។ លោក Jakub ក៏បានអបអរសាទរដល់អឺរ៉ុប ដែលគ្រោងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងផងដែរ។ នៅពេលនេះប្រទេសចំនួន៥ អនុវត្តជាបណ្តោះអាសន្ននិងជាការសាកល្បងសម្រាប់ពលរដ្ឋចាក់វ៉ាក់សាំងរួចរាល់។
បច្ចុប្បន្នប្រទេសជាសមាជិកអឺរ៉ុបកំពុងតែពិភាក្សាជាមួយសភាអឺរ៉ុបស្តីពីការទទួលស្គាល់លិខិតចាក់វ៉ាក់សាំង ដើម្បីជួយដល់ពលរដ្ឋអាចធ្វើដំណើរឆ្លងព្រំដែនប្រទេសក្នុងតំបន់ដោយសេរី មិនចាំបាច់ធ្វើតេស្ត ឬលិខិតបញ្ចាក់អវិជ្ជមានកូវីដ-១៩ ឬក៏ធ្វើចត្តាឡីស័កឡើយ៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print