ថៃសន្យាមិនបណ្តេញជនភៀសខ្លួនមីយ៉ាន់ម៉ាវិលត្រឡប់ទៅប្រទេសវិញឡើយ ជប៉ុនផ្តល់ជំនួយ៤លានដុល្លារទិញស្បៀងអាហារ

ចែករំលែក៖

រដ្ឋាភិបាលថៃបានសន្យាថានឹងមិនបណ្តេញក្រុមជនភៀសខ្លួនមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅស្រុកវិញឡើយ ដោយសារតែស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនមានសន្តិសុខ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយជាទឹកប្រាក់៤លានដុល្លារសម្រាប់ទិញស្បៀងអាហារដល់ជនភៀសខ្លួន ។

នៅថ្ងៃទី១៥ខែឧសភា លោកស្រី Christine Schraner Burgener បានជួបពិភាក្សាជាមួយឧបការីអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការក្នុងប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចា។ នៅក្នុងជំនួបនោះ លោកប្រាយុទ្ធ ចាន់អូចាបានសន្យាថានឹងមិនបណ្តេញក្រុមជនជាតិមីយ៉ាន់ម៉ាវិលត្រឡប់ទៅស្រុកវិញឡើយ ។ លោកស្រីក៏បានស្នើដល់រដ្ឋាភិបាលថៃជះឥទ្ធិពលដល់យោធាមីយ៉ាន់ម៉ាដើម្បីបញ្ចប់វិវាទដែលកំពុងតែកើតឡើងក្នុងប្រទេសនេះ។
តាមការលើកឡើងរបស់ក្រុមផ្តល់ជំនួយ មានពលរដ្ឋមីយ៉ាន់ម៉ាដល់ទៅជាង ៥ម៉ឺននាក់បានភៀសខ្លួនចោលផ្ទះសម្បែងដោយសារតែអំពើហិង្សាកើតឡើង ពិសេសគឺការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនិឹងកម្លាំងក្រុមជនជាតិភាគតិចការ៉ែន។
នៅពេលនេះដែរក្រសួងការបរទេសជប៉ុនបានប្រកាសថា ប្រទេសនេះនឹងផ្តល់ជំនួយជាទឹកប្រាក់ ៤លានដុល្លារដើម្បីជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងខ្លាំង ក្រោយការធ្វើរដ្ឋប្រហារតាំងពីថ្ងៃទី១ខែកុម្ភៈកន្លងមក។
ប្រាក់ជំនួយខាងលើ របស់ជប៉ុនគឺជួយតាមរយៈអង្គការស្បៀងអាហារពិភពលោក WFP ដើម្បីជួយដល់ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ៦សែននាក់នៅក្នុងទីក្រុងYangon ដែលប្រឈមកង្វះស្បៀងអាហារ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print