ទីក្រុងវ៉ាស៊ីនតោនធ្លាក់ក្នុងស្ថានភាពខ្វះប្រេងសាំងប្រើប្រាស់

ចែករំលែក៖

នៅថ្ងៃទី១៥ខែឧសភា (ពេលវេលាអាមេរិក) ទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ក្នុងស្ថានភាពខ្វះសាំងប្រើប្រាស់បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ មន្ត្រីក្នុងតំបន់បានប្រាប់ពលរដ្ឋថាស្ថានភាពនឹងវិលត្រឡប់មកសភាពដើមវិញ។
សារព័ត៌មានរ៉យទ័របានផ្សាយថា បំពង់បង្ហូរប្រេងColonial ត្រូវផ្អាកដំណើរការក្នុងរយៈពេល៦ថ្ងៃដោយសារតែរងការវាយប្រហារលើប្រព័ន្ធគ្រប់គ្រងប្រេង។ សកម្មភាពខាងលើធ្វើឲ្យពលរដ្ឋអាមេរិក ពិសេសនៅទីក្រុងញូវយ៉កនាំគ្នាទៅទិញប្រេងសាំងរក្សាទុក ក្នុងរយៈពេល២ថ្ងៃកន្លងមក ធ្វើឲ្យប្រេងសាំងក្នុងស្ថានីយជាច្រើនអស់រលីង។
នៅថ្ងៃទី១៥ខែឧសភា(ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) មានស្ថានីយប្រេងសាំងរហូតដល់ ៨៧%មិនមានសាំងផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ពលរដ្ឋនោះឡើយ ។ ប្រធានាធិបតីអាមេរិកលោកបៃឌិន បាននិយាយទៅកាន់ពលរដ្ឋថា ការផ្គត់ផ្គង់នឹងវិលមកសភាពដើមវិញនៅចុងសប្តាហ៍នេះ។
ក្រៅពីទីក្រុងវ៉ាស៊ីនតោន បណ្តាស្ថានីយប្រេងសាំងនៅ Carolina ខាងជើង ដល់ទៅ៧០% អស់សាំង។ នៅ Carolina ខាងត្បូង និងGeorgia មានស្ថានីយប្រេងសាំង ៥០%មិនមានសាំងផ្គត់ផ្គង់ជូនពលរដ្ឋឡើយ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print